ក្រ​សួង​​ទេស​ចរណ៍​ រំ​ពឹង​​ថា​​ខ្លួន​​នឹង​​អាច​​ទាក់​ទាញ​​ភ្ញៀវ​​ទេស​ចរណ៍​​ចិន​​ឲ្យ​បាន​​២​​លាន​​នាក់​​នៅ​​ឆ្នាំ​​២០២០​

30-06-2016 10:36 am 841

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ស្នើ​សុំ​លោក​ស្រី Yang XiuPing អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​( Asean China Center) ឱ្យមាន​ការផ្លាស់ប្តូរ​ព័ត៌មាន​ទេសចរណ៍ និង​ផ្សព្វផ្សាយ​អំពី​ទីផ្សារ​ទេសចរណ៍​កម្ពុជា ដល់​ប្រជាជន​ចិន និង​អនុញ្ញាត​ឱ្យ​ក្រសួង​ទេសចរណ៍​អាច​ចូលរួម​សិក្ខាសាលា​នៅ​ទីផ្សារ​ចិន ព្រមទាំង​ជួយ​ជំរុញឱ្យមាន Farm trip និង​អ្នកវិនិយោគ​ចិន​(Investors) ឲ្យមក​កម្ពុជា កាន់តែ​ច្រើន​ដើម្បី​ដោះដូរ Media( ចិន​មក​កម្ពុជា និង​កម្ពុជា​មក​ចិន​)​។​

 

​ការស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​រូបនេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី អគ្គលេ​ខា​ធិ​ការ​​មជ្ឈ​​មណ្ឌល​អាស៊ាន​-​ចិន នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង​ទេសចរណ៍​។ នៅក្នុង​កិច្ចប្រជុំ​នោះ ដែរ​បាន​ផ្តោត​ទៅលើ​កិច្ចសហការ​រវាង ក្រសួង​ទេសចរណ៍ និង​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ដើម្បី​រួមគ្នា​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​ចិន មក​កម្ពុជា​ឲ្យ​ច្រើន ដើម្បី​សម្រេចបាន​គោលដៅ​កម្ពុជា ទទួលភ្ញៀវ​ចិន ២​លាន​នាក់ នៅ​ឆ្នាំ​២០២០​។​

 

​ឆ្លើយតប​ទៅនឹង​ការស្នើសុំ​នេះ លោកស្រី​អគ្គលេខាធិការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ទេសចរណ៍​ដែល​បាន​រៀបចំ​សៀវភៅ​ស China Ready សម្រាប់​ទេសចរណ៍​កម្ពុជា និង​ប្រព័ន្ធ​វាយ​តម្លៃ​គុណភាព China Ready Accreditation System ដែល​ជា​ឯកសារ​យុទ្ធសាស្ត្រ​ទេសចរណ៍​ទីផ្សារ​ចិន លើកដំបូង​នៅ​អាស៊ី និង​អាស៊ាន និង​ជា​ពិសេស ផែនការ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចិន ២០១៦-២០២០​។​

 

​គួរ​ជំរាបជូន​ថា​ថ្មីៗ​នេះ ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ម្ចាស់​ពាន នៃ​ប្រទេស​ដែល​មាន​ទិសដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​ពិភពលោក ជាមួយនឹង​ការទាក់ទាញ​របស់ខ្លួន​ដ៏​សំបូរបែប​នៃ​វប្បធម៌ ប្រវត្តសាស្ត្រ​អរិយ្យធម៌ ប្រាសាទ​បុរាណ និង​សម្រស់​ធម្មជាតិ​ដ៏​ល្អ​ផូរផង់ ក្នុងចំណោម​ប្រទេស​៣០ ចូលរួម​ប្រកួតប្រជែង ដែល​ធ្វើ​ការបោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅលើ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​៕
​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត