ម៉ាឡេស៊ី​​រង​ការវាយប្រហារ​​ដោយ​​បំផ្ទុះ​គ្រាប់បែក​​នៅ​ក្លឹប​រាត្រី​​មួយកន្លែង​

28-06-2016 5:24 pm 525
ទិដ្ឋភាព​នៅកន្លែង​កើតហេតុ

​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​មួយ​បាន​កើតឡើង​ក្នុង​ក្រុង​Puchong​ប្រទេស​ម៉ាឡេស៊ី បណ្ដាលឲ្យ​មនុស្ស​៨​នាក់​រងរបួស​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី​។​ក្រោយ​កើតហេតុ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី​កំពុងបើក​ការស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ កើតឡើង​ដោយសារ​អ្វី ពាក់ព័ន្ធ​នឹង​រឿង​ក្មេង​ទំនើ​ង ជម្លោះ​ក្នុង​ការធ្វើ​ជំនួញ ឬក៏​ជា​អំពើ​ភេរវកម្ម​។​ប៉ុន្ដែ​បើ​តាម​ប៉ូលិស​ម៉ាឡេស៊ី​ថា នេះ​មិនមែន​ជា​សកម្មភាព​ភេរវកម្ម​ទេ​។​


​លោក​ស្នងការរង​ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយថា ការ​បំផ្ទុះ​បង្កឡើង​ដោយ​គ្រាប់បែកដៃ ហើយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​ឲ្យ​ច្បាស់លាស់​ថា​ជា​ការប៉ុនប៉ង​ធ្វើ​អំពើ​ឃាតកម្ម ឬក៏​ជា​ការប្រព្រឹត្ដ​អំពើ​ភេរវកម្ម​។​លោក​បន្ថែមថា ក្រុម​អ្នក​ស៊ើបអង្កេត​នឹង​រក​ដើមចម​ឲ្យឃើញ​។​សូមបញ្ជាក់​ថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​បាន​កើតឡើង​នៅ​ក្លឹប​រាត្រី​Movida​ក្នុង​ក្រុង​Puchong ប្រទេស​ម៉ាឡេស៊ី នៅ​ម៉ោង​ប្រមាណ​២.៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២៨​មិថុនា​៕

ព័ត៌មានផ្សេងទៀត