ពលរដ្ឋ​មាន​ចំណាប់​អារម្មណ៍​យ៉ាងណាខ្លះ​ចំពោះ​ទីក្រុង​ភ្នំពេញ​?

28-06-2016 5:16 pm 1909

​បច្ចុប្បន្ន​ភ្នំពេញ​ជា ទីក្រុង​នៃ​ការលូតលាស់​សេដ្ឋកិច្ច និង​​សំណង់​អគារ ដែល​អាច​ទាក់​ទាញ​​ប្រជាជន ពី​ជនបទ​ស្រុក​​ស្រែចម្ការ មក​រស់នៅ​​ប្រកប​ការងារ​។ សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ត្រូវ​បាន​គេ​សង្កេតឃើញ​តាមរយៈ ការ​សំណង់​អគារ​ខ្ពស់ៗ រួមមាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ភោជនីយដ្ឋាន​បែប​ស្ដងដា និង​សណ្ឋាគារ​គ្រប់លំដាប់​។

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ដើម្បី​ប្រកប​របរ ក្នុង​ទីក្រុង​ភ្នំពេញ​បានបង្ហាញ ចំណាប់អារម្មណ៍ និង​ភាព​ស្រស់ស្រាយ​នៅពេលដែល​បាន​មក​រស់នៅ​ទីក្រុង​ដែល​កំពុង​កែលម្អរ​មួយ​នេះ​។ ជាមួយគ្នានេះ​ក៏​មាន​ដែរ ពលរដ្ឋ​​មួយ​ចំនួន​​ជួប​​ផល​​លំបាក​ខណៈពេល​​ដែល​​ទីក្រុង​​មួយ​នេះ​​កំពុង​​ត្រូវបាន​អភិវឌ្ឍ​។​

 

​កាន់​ស្បោង​មួយ រើស​សំរាម​នៅលើ​សួន​​តាម​ដងផ្លូវ លោក ចេក ថា​ន បុគ្គលិក​ផ្នែក​សំអាត​អនាម័យ ក្នុង​តំបន់​​សេដ្ឋកិច្ច​​ពិសេស បាន​លើក​ឡើង​ថា លោក​ពេញចិត្ត​​ចំពោះ​ទីក្រុង​​ភ្នំពេញ​ជាខ្លាំង​។ ពេញ​ត្រង់​ថា​ទីក្រុង​​បាន​ផ្ដល់ឱ្យ​ការងារ​​សម្រាប់​លោក​។ លោក​ជា​អតីត​ពលករ​​នៅ​ប្រទេស​ថៃ ពេល​វិល​មក​ទី​ក្រុង​ភ្នំពេញ​វិញ លោក​សង្កេតឃើញ​ការរីក​ចម្រើន​​ច្រើន ទាំង​ផ្លូវ​ថ្នល់ អគារ​ខ្ពស់ៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​​មួយចំនួន​...............

 

​សំឡេង​លោក ចេក ថា​ន​៖

 

​ទីក្រុង​ភ្នំពេញ​មាន​​ចំណុច​ល្អ​ច្រើន ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​លោក ថា​ន អន់ចិត្ត​ចំពោះ​ទីក្រុង​នេះ​​គឺ​បញ្ហា​សំរាម ដែល​មិន​ទាន់​មាន​ចំនាត់ការ​​ក្នុង​ការដោះស្រាយ​ឱ្យបាន​​សមរម្យ​នៅឡើយ​។ លោក​ថា​បញ្ហា​សំរាម​នេះ អាច​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​​ប្រទេសជាតិ​ទាំងមូល​.........

 

​សំឡេង​លោក ចេក ថា​ន​៖

 

​ស្រដៀង​នឹង​លោក​ថា​ន​ដែរ លោក តារា និស្សិត​ផ្នែក​គណនេយ្យ នៃ​​សាកលវិទ្យាល័យ​ខេ​មរះ​​យល់ថា ទីក្រុង​គឺជា​ទីប្រជុំជន​​ដែល​ងាយស្រួល​ក្នុង​​ការប្រកប​របរ រកស៊ី ជាពិសេស​គឺ​បណ្ដា​​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​​តែង​មាន​ទីតាំង​​នៅ​ទីក្រុង​នេះ​............

សំឡេង​លោក​តារា​៖

 

​ស្រប​ពេល​មាន​វិនិយោគទុន​ជាច្រើន លោក​តារា សង្កេតឃើញ​ថា​​ភ្នំពេញ នៅ​មាន​បញ្ហា​ប្រឈម​​មួយចំនួន ដូចជា ការកកស្ទះ​ចរាច​រណ៍​​រាល់ថ្ងៃ ខ្សែភ្លើង​នៅ​មាន​ភាព​​រប៉ាត់រប៉ាយ និង​បញ្ហា​បាក់ ឫ​ដួល​ដើមឈើ​នៅពេល​​មាន​ភ្លៀង​ធ្លាក់ ជាដើម​............

 

​សំឡេង​លោក តារា​៖

 

​កំពុង​អង្គុយ​លើ​ម៉ូតូ នៅ​មាត់​ផ្លូវ លោក សុខា អ្នករត់​ម៉ូតូឌុប​ម្ដុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ បាន​បង្ហាញ​នូវ​អារម្មណ៍​ស្មុគស្មាញ ចំពោះ​បញ្ហា​ចរាចរណ៍​តែង​កកស្ទះ ដែល​ជា​ឧបសគ្គ​សម្រាប់​អ្នក​ប្រកប​របរ​រត់​ឌុប​។ លោក​ថា នៅតាម​ផ្លូវ​ធំៗ មិនសូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​ផ្លូវលំ​វិញ​តែង​មាន​បញ្ហា ក្នុងការ​ធ្វើ​ចរាចរណ៍​..........

 

​សំឡេង​លោក សុខា​៖

 

​លោក សុខា បានបញ្ជាក់​ថា ការរៀប​ចំ​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​នៅ​​មាន​ភាពខ្វះខាត​នៅឡើយ​។ ផ្លូវ​មួយចំនួន ត្រូវបាន​​បំពាក់​ភ្លើង និង​មួយចំនួនទៀត​មិន​មាន​ភ្លើង​បំភ្លឺ​ឡើយ តួយ៉ាង​ដូច​ជា​ផ្លូវ​នៅ​ចម្ការ​ដូង​ជាដើម​............

 

​សំឡេង​លោក សុខា​៖

 

​តែ​ទោះ​យ៉ាងណា មន្ត្រី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​មាន ចាន់​យ៉ាដា បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ពេលខ្លះ​បញ្ហា​​ក​កស្ទះ​ចរាចរណ៍​អាច​កើតចេញពី​អ្នកបើកបរ ដែល​មិន​គោរព​សុជីវធម៌​.............

 

​សំឡេង​លោក​មាន ចាន់​យ៉ាដា​៖

 

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ រូប​នេះ​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ការ​ដែល​មាន​ដើម ឫ​មែក​ឈើ​ដែល​បាក់​រលំ​លើ យានជំនិះ សាលាក្រុង​នឹង​​មាន​ដំណោះ​ស្រាយ​យ៉ាង​ណា​​ចំពោះ ប្រជាពលរដ្ឋ​៕

(​ដោយ​៖ គីម ចាន់​ចាវ​)
 

ព័ត៌មានផ្សេងទៀត