ប្រធានាធិបតី​​កូរ៉េខាងត្បូង​​បញ្ជា​ឲ្យ​​ទប់ស្កាត់​​ផលប៉ះពាល់​​ពេល​អង់គ្លេស​​ចេញពី​​សហភាព​អឺរ៉ុប​

27-06-2016 4:45 pm 896
លោកស្រី​Park Geun-hye​និយាយក្នុងកិច្ចប្រជុំ

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​Park Geun-hye​នៅ​ថ្ងៃ​២៧​មិថុនា​នេះ បាន​បញ្ជា​ឲ្យ​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ខ្លួន ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ឲ្យមាន​ផលប៉ះពាល់​តិចតួច​បំផុត សម្រាប់​អ្វី​ដែល​អាច​កើតឡើង​ក្រោយពេល​អង់គ្លេស​ចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប​។​


​លោកស្រី​បាន​ប្រាប់​ក្នុង​កិច្ចប្រជុំ​ថា​រាល់​វិធានការ​អាចធ្វើ​បាន​ត្រូវតែ​ធ្វើ ដើម្បី​រក្សា​ស្ថេរភាព​ទីផ្សារ ការពារ​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​។​ការតាមដាន​ពី​ស្ថានភាព​ទីផ្សារ ត្រូវធ្វើឡើង​២៤​ម៉ោង​ក្នុង​មួយថ្ងៃ​។​លោកស្រី​Park​ក៏​បាន​ជំរុញ​ឲ្យ​មន្ដ្រី​កូរ៉េខាងត្បូង​ត្រូវ​ពង្រឹង​កិច្ច​សហការ​ជាមួយ​សហគមន៍​អន្ដរជាតិ រក្សា​ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ឲ្យបាន​ឆាប់​បំផុត​មុន​ជួប​បញ្ហា​ប្រឈម​។​


​សូមបញ្ជាក់​ថា ក្រោយពេល​អង់គ្លេស​បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ត្រូវ​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​២៤​មិថុនា ស្ថានភាព​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​មួយចំនួន​បាន​ធ្លាក់ចុះ​។​នេះ​ហើយ​ជា​ហានិភ័យ​ដំបូង​ដែល​គេ​កំពុង​បារម្ភ​នាពេល​បច្ចុប្បន្ន និង​កំពុង​បារម្ភ​ពី​ផលប៉ះពាល់​នៅពេល​អនាគត​បន្ដទៀត​៕

ព័ត៌មានផ្សេងទៀត