ការស្រឡាញ់​​និង​​ចូល​ចិត្ត​​ធ្វើឲ្យ​​លោក​យឹម អាយុវឌ្ឍនៈ​វិជ្ជា​​ក្លាយ​ជា​​មន្ត្រី​ស្រាវ​ជ្រាវ​ផ្នែក​​គណិតវិទ្យា​​

27-06-2016 4:21 pm 4067

​ពី​អតីតកាល​លោក​យឹម អាយុវឌ្ឍនៈ​វិជ្ជា ជា​សិស្ស​ដែល​រៀន​ខ្សោយ​លើ​មុខវិជ្ជា​គណិតវិទ្យា​។ ប៉ុន្តែ​ដោយសារ​ការស្រឡាញ់ និង​ចូលចិត្ត​មុខវិជ្ជា​មួយ​នេះ លោក​ប្រឹងប្រែង​សិក្សា​រហូត​ក្លាយជា​សិស្ស​ពូកែ​នៅ​អំឡុង​ឆ្នាំ​១៩៨០​។ លោក​អាយុវឌ្ឍនៈ​វិជ្ជា បានសម្រេច​បំណង ជា​គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា ហើយ​ជោគជ័យ​ដែល​មិន​នឹកស្មាន​ដល់ របស់​អតីត​សិស្ស​កើត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​រូបនេះ បាន​បន្ត​ការសិក្សា រហូត​ក្លាយជា​មន្ត្រី​ស្រាវជ្រាវ​បណ្តោះអាសន្ន ផ្នែក​គណិតវិទ្យា​និង​ស្ថិតិ នៃ​វិទ្យាស្ថាន វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​។

 

តាមរយៈ​បទពិសោធន៍​គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា​អស់​រយៈពេល​ជាង​២០​ឆ្នាំ លោក​អាយុវឌ្ឍនៈ​វិជ្ជា ទទួលស្គាល់ថា ការស្រឡាញ់​និង​ចូលចិត្ត ជា​កត្តា​ចម្បង ជម្រុញ​ឲ្យ​ការសិក្សា​មុខវិជ្ជា​គណិតវិទ្យា​ឆាប់​ចេះ​។ សូម​ស្តាប់​កិច្ចសម្ភាសន៍រ​វាង​ អ៊ុន សុខ​ឡា​និង​លោក​យឹម អាយុវឌ្ឍនៈ​វិជ្ជា នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ​!

សំឡេង៖

ព័ត៌មានផ្សេងទៀត