គណ​បក្ស​​សង្គ្រោះ​ជាតិ ប្រជុំ​​គណៈកម្មការ​​អចិន្ត្រៃយ៍​​បន្ទាន់ ក្រោយ​​មាន​​សញ្ញា​​ពី​ការ​ចរចា​​

27-06-2016 12:09 pm 19929

​គណបក្ស​សង្គ្រោះ​ជាតិ និង​បើ​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​ខ្លួន​បន្ទា​ន់​មួយ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦​ខាងមុខនេះ​។ ការបើក​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​នេះ មើលឃើញថា មាន​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ ដែល​អាច​មាន​ការចរចា​រវាង គណបក្ស​ធំៗ​ទាំងពីរ​។ នេះ​ការ បើ​តាម​ការអះអាង​របស់លោក យ៉ែម បុញ្ញ​រិទ្ធ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។ សូម​ស្តាប់​ប្រសាសន៍​លោក យ៉ែម បុញ្ញ​រិទ្ធ​!

​សំឡេង​លោក យ៉ែម បុញ្ញ​រិទ្ធ​៖

 

​គួរកត់សម្គាល​ថា ការ​បើ​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​បន្ទាន់​នេះ នឹង​ធ្វើឡើង​ក្រោយ​មួយថ្ងៃ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម នឹង​ធ្វើដំណើ​ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស នៅ​ប្រទេស​ហ្វីលីពីន​ចាប់ពី​ថ្ងៃ​ទី​២៨ -៣០ មិថុនា ឆ្នាំ​២០១៦​នេះ​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត