ក្រសួង​ប្រៃសណីយ៍ បំភ្លឺ​៣​ចំណុច​​ជុំវិញ​ការរិះគន់​​សេចក្តីព្រាង​ច្បាប់​ស្តីពី​​ឧក្រិដ្ឋកម្ម​​តាម​​ប្រព័ន្ធ​​បច្ចេកវិទ្យា​​

26-06-2016 3:32 pm 1603

​ជុំវិញ​មតិ​រិះគន់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(ICT) ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បំភ្លឺ​បី​ចំណុច​។ សេចក្តីបំភ្លឺ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​ក្រសួង​ប្រៃសណីយ៍​សង្កេតឃើញថា រយៈពេល​ចុងក្រោយ​នេះ មាន​ការពិភាក្សា ការសួរដេញដោល និង​ការធ្វើ​ប្រតិកម្ម​ជា​ច្រើន ជុំវិញ​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន រហូត​នាំ​ដល់​ការបញ្ចេញមតិ​ការព្រួយបារម្ភ​ពាន់​ព័ន្ធ​នឹង​ការ​គំរាម​គំហែង​ចំពោះ​សេរីភាព​បញ្ចេញមតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត