បំផ្ទុះ​គ្រាប់បែក​ភ្លោះ​​នៅ​សណ្ឋាគារ​​ក្នុង​ប្រទេស​​សូ​ម៉ាលី​​សម្លាប់​មនុស្ស​​១១​​នាក់​

26-06-2016 3:24 pm 729

​មនុស្ស​យ៉ាង​ហោច​ណាស់​១១​នាក់ ត្រូវបាន​សម្លាប់​និង​មនុស្ស​មួយចំនួន​ទៀត​បាន​រង​របួស នៅក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ចំនួន​២​នៅ​សណ្ឋាគារ​Nasa-Hablod នៅក្នុង​ទីក្រុង​Mogadishu​ប្រទេស​សូ​ម៉ាលី​កាលពី​ថ្ងៃ​សៅរ៍​។ បើ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​នៅ​កន្លែងកើតហេតុ ឲ្យដឹងថា អ្នកស្លាប់​ភាគច្រើន​គឺជា​ជន​ស៊ីវិល​។ ប៉ូលិស​បាន​បញ្ជាក់បន្ថែម​ថា ដំបូង​ឡើយ​ការ​បំផ្ទុះ​មួយ​បាន​វាយប្រហារ​នៅ​ផ្លូវ​ចូល​នៃ​សណ្ឋាគារ បន្ទាប់​មក​ខ្មាន់កាំភ្លើង​បាន​រត់​ចូល​ក្នុង​សណ្ឋាគារ បន្តិចក្រោយមក​គេ​ក៏​លឺស្នូរ​បំផ្ទុះ​លើក​ទី​ពីរ​។ សំឡេង​ផ្ទុះ​អាវុធ​នៅតែ​លាន់លឺ ដែល​ទំនងជា​ខ្មាន់កាំភ្លើង​បាន​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់ខ្មាំង​។ ក្រុម​សកម្មប្រយុទ្ធ​Al-Shabaab បាន​អះអាង​ថា​បានធ្វើ​សកម្មភាព​វាយប្រហារ​នេះ​។​

 

​សូម​បញ្ជាក់​ដែរ​ថា សណ្ឋាគារ​Nasa-Hablod ជា​កន្លែង​របស់​អ្នកនយោបាយ តែងតែ​ស្នាក់នៅ ហើយ​ក្រុម​សកម្ម​ប្រយុទ្ធ Al-Shabaab  តែង​បើក​ការវាយប្រហារ​ជា​ញឹកញាប់​នៅ​ក្នុង​ទីក្រុង​Mogadishu ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​សូ​ម៉ាលី​។ កាលពីដើម​ខែ​នេះ ក្រុម​សកម្មប្រយុទ្ធ បាន​បើក​ការវាយប្រហារ​លើ​សណ្ឋាគា​រ​ផ្សេង​ទៀត​ស្ថិត​នៅក្នុង​ទីក្រុង Mogadishu​នេះដែរ បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​ស្លាប់​និង​ជា​ច្រើន​នាក់​ទៀត​រងរ​បួស​៕

 ពាក្យគន្លឹះ  ប្រទេសសូម៉ាលី

ព័ត៌មានផ្សេងទៀត