មេដឹកនាំ​អឺរ៉ុប​សោកស្ដាយ​ដែល​អង់គ្លេស​ចាក​ចេញ​តែ​នេះ​ជា​ការសម្រេចចិត្ដ​​របស់​គេ​

25-06-2016 2:44 pm 3425
ប្រធានគណៈកម្មការអឺរ៉ុបលោកJean-Claude Junckerនិយាយពេលធ្វើសន្និសីទកាសែតនៅប៊ែលហ្ស៊ិក

​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​រូ​ម​គ្នា​ភ្លាមៗ បន្ទាប់​ពី​លទ្ធផល​ប្រជាមតិ​បង្ហាញថា​អង់គ្លេស​ទទួល​សំឡេង​គាំទ្រ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​។​សេចក្ដីថ្លែងការណ៍​និយាយថា អឺរ៉ុប​គោរព​ការសម្រេចចិត្ដ​របស់​ប្រជាជន​អង់គ្លេស​។​វា​ជា​លទ្ធផល​មិន​នឹកស្មាន​ដល់ ប៉ុន្ដែ​ត្រូវ​ទទួលស្គាល់​ការពិត​។​សហភាព​អឺរ៉ុប​ដែល​នៅសល់​សមាជិក​២៧​ប្រទេស​នឹង​បន្ដ​រូប​រួម​គ្នា​តទៅទៀត បន្ដ​ការងារ​ដោះស្រាយ​បញ្ហា​ប្រឈម ធ្វើឲ្យ​មាន​កំណើនសេដ្ឋកិច្ច បង្កើន​ភាពរុងរឿង ធ្វើឲ្យ​ប្រជាជន​មានសុវត្ថិភាព​។​“​យើង​ក៏​សោកស្ដាយ​ដែរ​ប៉ុន្ដែ​នេះ​ជា​លទ្ធផល​។​ចាក​ចេញ​គឺ​ត្រូវតែ​ចេញ​មិន​អាច​ប្រកែក​បាន​។​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​អង់គ្លេស​នៅតែ​ជា​សមាជិក​អឺរ៉ុប​បណ្ដោះអាសន្ន​សិន រហូតដល់​មាន​ការចរចា​សម្រេច​ឲ្យ​ចាក​ចេញ​ជា​ផ្លូវការ​។​”​នេះ​ជា​អត្ថន័យ​នៅក្នុង​សេចក្ដីថ្លែងការណ៍​៕

 ពាក្យគន្លឹះ  បោះឆ្នោត​នៅអង់គ្លេស

ព័ត៌មានផ្សេងទៀត