លោក​​សុខ អាន​​៖​សន្តិភាព​​និង​ស្ថេរភាព​នយោបាយ​​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​​រីកចម្រើន​

24-06-2016 1:17 pm 2072

​ប្រាសាទអង្គរវត្ត​បាន​កសាង​ឡើង​នា​ដើម​សតវត្ស​ទី​១២ និង​បាន​ទទួល​ប្រជាប្រិយភាព​ដ៏​លើសលុប​នៅ​សតវត្ស​ទី​១៣​និង​១៤។ ដោយសារ​កម្ពុជា​ជួប​សង្គ្រាម​ រយៈពេល​ជាង​៣​ទសវត្សរ៍ វិស័យ​​ទេសចរណ៍​បាន​ស្លាប់​។ ក្រោយបញ្ចប់សង្រ្គាម រហូតមកដល់​ឆ្នាំ​១៩៩៣​ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​មិន​ដល់​២០​ម៉ឺន​នាក់​ផង ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា ​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង​ ៤​លាន​៧​ សែន​នាក់​ក្នុង​មួយ​ឆ្នាំ​។ លោក​សុខ អាន​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា ប្រសិនបើ​កម្ពុជា​ពុំ​មាន សន្តិភាព​និង​ស្ថេរភាព​នយោបាយ​ទេ នោះ​ពុំ​មាន​ភ្ញៀវទេសច​រណា ធ្វើដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ឡើយ​។

 

ការអះអាង​របស់​លោក​សុខ អាន​បាន​ធ្វើឡើង នៅ​ក្នុង​វីដេអូឃ្លីប​មួយ បង្ហោះ​លើ​គណនី​ហ្វេ​សប៊ុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើង​អី​ពី កត្តា​សំខាន់ៗ​ដែល​ធ្វើឲ្យ គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា ICC-Angkor​ទទួលជោគជ័យ ……

 

​សំឡេង​លោក​សុខ អាន៖

ការ​ថ្លែង​របស់​លោក​សុខ អាន​បាន​ធ្វើឡើង​ន្ទា​ប់​ពី​កម្ពុជា ទទួល​ជ័យលាភី​ពានរង្វាន់  អន្តរជាតិ “ កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក ឆ្នាំ​២០១៦” កាលពី​ថ្ងៃ​ទី​២២​មិថុនា ក្រោយពី​ក្រុមប្រឹក្សា​អឺរ៉ុប​នៅលើ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​(ECTT) បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​១៥ មិថុនា​ឆ្នាំ​២០១៦​។ តាមរយៈ​ជ័យលាភី​ពានរង្វាន់ កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ​២០១៦​នេះដែរ នឹង​ជួយ​ទាក់ទាញ​ផ្ញៀវ​ទេចរ ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។ នេះ​បើ​តាម​ប្រសាសន៍​របស់​សម្តេច​ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​ទទួល​ជ័យលាភី​ពានរង្វាន់ អន្តរជាតិ កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោកឆ្នាំ​២០១៦​។​

 

​សំឡេង​សម្តេច​ហ៊ុន សែន​៖

 

​គួរ​ជម្រាប​ផងដែរ​ថា កាលពី​ឆ្នាំមុន កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៤​លាន​៧​សែន​នាក់ កើន​ឡើង​ជាង​៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន មាន​ចំនួន​៧១៩ ១៣៤​នាក់​មក​ពី​អឺរ៉ុប ហើយ​មាន​ការកើនឡើង​១% ស្មើនឹង​១៥% នៃ​ការមកដល់​របស់​ភ្ញៀវទេសចរ​សរុប​៕

 


 ពាក្យគន្លឹះ  លោកសុខ អាន

ព័ត៌មានផ្សេងទៀត