កូរ៉េខាងត្បូង​ថា​​កូរ៉េខាងជើង​​បាញ់​មី​ស៊ី​លពីរ​គ្រាប់​​នៅ​ព្រឹកថ្ងៃ​២២​​មិថុនា​នេះ​

22-06-2016 9:01 am 7724
មីស៊ីល​កូរ៉េខាងជើង​ដែលដាក់​បង្ហាញ​​ក្នុងក្រុង​ព្យុងយ៉ាង​​ឆ្នាំ២០១៥

​កូរ៉េខាងជើង​នៅ​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ​បាន​បាញ់​មី​ស៊ី​លពីរ​គ្រាប់​ចេញពី​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​។​នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​កូរ៉េខាងត្បូង​។​ការបាញ់​គ្រាប់​ដំបូង​ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​៦​ព្រឹក​ម៉ោង​ក្នុង​តំបន់ ហើយ​មី​ស៊ី​ល​ដែល​ធ្វើតេស្ដ​ស្គាល់​ថា​ប្រភេទ​Musudan​។​យោធា​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា ​ការ​ធ្វើ​តេស្ដ​លើកដំបូង​មិនបាន​ជោគជ័យ​ទេ​។​ប្រមាណ​ពី​រ​ម៉ោង​ក្រោយ គឺ​នៅ​ម៉ោងជាង​៨​ព្រឹក​ម៉ោង​ក្នុង​តំបន់ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត​។​យ៉ាងណាមិញ​មិនទាន់មាន​ព័ត៌មាន​ថា ​គ្រាប់​ទី​ពីរ​នេះ​ជោគជ័យ​ឬ​បរាជ័យ​ទេ ហើយក៏​មិន​ដឹង​ថា​ជា​ប្រភេទ​មី​ស៊ី​ល​អ្វី​ដែរ​៕

ព័ត៌មានផ្សេងទៀត