នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសប្ដាហ៍ នៃភាពយន្តឥណ្ឌាលើកទី២(2nd Indian Cinema Week) នៅពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក NAVEEN SRIVASTAVA មានប្រសាសន៍ថា ឥណ្ឌាគ្រោងសហការជាមួយស្ថានីយទូរទស្សន៍ រោងភាពយន្ត និងអ្នកចែកចាយភាពយន្តផ្សេងៗនៅកម្ពុជា ដើម្បីចាក់បញ្ជាំងខ្សែភាពយន្ដ ដែលទើបនឹងផលិតថ្មីៗ។
បញ្ចាំងភាពយន្តថ្មីៗ ក្នុងគោលបំណង បង្ហាញឱ្យពលរដ្ឋកម្ពុជាស្គាល់ពីភាពយន្ដឥណ្ឌាចម្រុះដែលទើបផលិតថ្មីៗ ដោយបង្ហាញពីទិដ្ឋភាពប្រទេសឥណ្ឌាសម័យទំនើប និងប្រជាជន ឥណ្ឌា ពោរពេញដោយភាពញាប់ញ័រ។
មានសក់ត្រង់ស្លូវ សំបុរសំណែកបាយ កញ្ញាមេត្តា និស្សិតផ្នែកប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចង់ឱ្យភាពយន្ដឥណ្ឌាលេចឡើងតាមទូរទស្សន៍នៅកម្ពុជាឱ្យបានច្រើន ព្រោះថាកញ្ញាចូលចិត្តមើលខ្សែរភាពយន្តឥណ្ឌាតាំងពីកុមារភាព។ ការមើលភាពយន្តឥណ្ឌាធ្វើឱ្យយល់ដឹងច្រើនពីសង្គមរបស់គេ...........
សំឡេង កញ្ញា មេត្តា៖
មិនត្រឹមតែផ្សាយតាមទូរទស្សន៍ និស្សិតផ្នែកប្រវត្តិសាស្ត្រ រូបនេះ ចង់ឱ្យមានការចាក់បញ្ចាំខ្សែរភាពយន្ដឥណ្ឌាតាមរោងកុនផងដែរ ហើយចង់ឃើញតារាសម្ដែងខ្មែរ និងឥណ្ឌាសំដែងរួមគ្នា។ ទន្ទឹមនឹងនេះកញ្ញាចង់ឱ្យមានការបញ្ជូនភាពយន្តខ្មែរទៅចាក់បញ្ជាំងនៅក្នុងប្រទេសឥណ្ឌាវិញដូចគ្នា .........
សំឡេង កញ្ញា មេត្តា៖
លោក សុវណ្ណគិរី និស្សិតផ្នែកច្បាប់ឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យល់ថាគួរឱ្យមានការចាក់បញ្ជាំងខ្សែរភាពយន្តឥណ្ឌានៅតាមបណ្ដាទូរទស្សន៍នៅកម្ពុជា ប៉ុន្ដែអ្នកគ្រប់គ្រងការផ្សាយគួរជ្រើសយកភាពយន្ដណាដែលមានប្រយោជន៍ និងធ្វើឱ្យប្រជាជនខ្មែរចាប់អារម្មណ៍ ដើម្បីទាក់ទាញការទស្សនា..........
សំឡេងលោក សុវណ្ណគិរី៖
ក្រោយសំរាកពីការសិក្សា លោក សុវណ្ណគិរីតែងចំណាយពេលដើម្បីមើលរឿងឥណ្ឌាបែបសម័យ និងបច្ចកវិទ្យា ដោយបានចំណាំនូវតួអង្គមួយចំនួនផងដែរ.........
សំឡេងលោក សុវណ្ណគិរី៖
ដោយសារតែជាចំណូលចិត្ត លោក ពិដាម៉ាត និស្សិត ផ្នែកកុំព្យូទ័រ នៃសាកលវិទ្យាល័យ តែងមើលរឿងឥណ្ឌាបែបបុរាណ នៅតាមកញ្ចក់ទូរទស្សន៍ និងមើលរឿងបែបសម័យទំនើបតាមបណ្ដាញអ៊ីនធឺណិត ដូចជាYoutube ជាដើម។ លោកចូលចិត្តភាពយន្ដនេះត្រង់ក្បាច់រាំ អមដោយចម្រៀងយ៉ាងរស់រវើក.......
សំឡេង លោក ពិដាម៉ាត៖
ទោះយ៉ាងណា អនុប្រធាននៃមជ្ឈមណ្ឌលបុប្ផាណា លោកជា សុភាព យល់ថា ភាពយន្ដគឺជាប្រភពនៃការចែករំលែកចំណេះដឹង ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្គាល់ពីពិភពផ្សេងៗក្រៅពីពិភព និងវប្បធម៌របស់ខ្លួន..........
សំឡេងលោក ជា សុភាព៖
សូមបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាកំពុងពង្រីកសក្ដានុពលភាពយន្តរបស់ខ្លួន ដែលជាប្រទេសផលិតខ្សែរភាពយន្តច្រើនជាងគេលេខមួយលើពិភពលោក។ តួយ៉ាង ការបញ្ជាំងភាពយន្ដនៅប្រទេសថៃដែលមានភាពយន្ដសំបូរបែបផងនោះ ភាពយន្តឥណ្ឌានៅតែទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ គ្រាន់តែភាពយន្ដថ្មីដែលទើបបញ្ជាំងនៅក្នុងប្រទេសឥណ្ឌាភ្លាម មិនដល់មួយសប្ដាហ៍ផងភាពយន្ដនោះក៏ត្រូវបានយកមកបញ្ជាំងនៅប្រទេសថៃផងដែរ៕
(ដោយ៖ គីម ចាន់ចាវ)