ប្រមុខ​រដ្ឋាភិបាលកម្ពុជា​បញ្ជាក់ពី​គោលជំហររបស់ខ្លួន​លើបញ្ហាជម្លោះ​នៅសមុទ្រ​ចិន​ខាង​ត្បូង​​

20-06-2016 9:40 am 1098

នៅថ្ងៃទី២០ មិថុនានេះ ក្នុងឱកាស​ប្រកាស​បើក​បវេសនកាល ​សាលា​ភូមិន្ទ​រដ្ឋបាល ២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​គូសបញ្ជាក់​ពី​ជំហរ របស់​រាជរដ្ឋាភិបាល​នៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដោយសម្តេចបញ្ជាក់ថា ​កម្ពុជាមិនចូលរួមចេញសេចក្តីថ្លែងការណ៍ណាមួយ លើការគាំទ្រសេចក្តីសម្រេចរបស់តុលាការ ពីបញ្ហាសមុទ្រ​ចិន​ខាងត្បូង​ រវាងហ្វីលីពីន និងចិននោះឡើយ។នេះជា​ការ​ឆ្លើយតប​នឹង​ការចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ធ្វើ​ឲ្យ រាំងស្ទះ​ដល់​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​លើ​បញ្ហា​នេះ ។​

ព័ត៌មានផ្សេងទៀត