ចិន​​ជំរុញ​អាមេរិក​​កុំ​ជ្រៀតជ្រែក​​រឿង​ផ្ទៃក្នុង​​របស់​ខ្លួន​​​ជាមួយ​​ប្រទេស​ទី​បេ​

19-06-2016 2:51 pm 1569
លោក​វ៉ាង យីនៅខាងឆ្វេងអំឡុងពេលជួបគ្នានៅប្រទេសបារាំងកាលពីថ្ងៃទី៣មិថុនា

​អាមេរិក​មិន​គួរ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ពាក់ព័ន្ធ​ជាមួយ​​ទីបេ​នោះទេ​។ នេះ​ជា​ពាក្យ​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក​វ៉ាង យីបាន​ប្រាប់​លោក​ច​ន ឃែ​រី​ប្រមុខ​ការទូត​អាមេរិក​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​សៅរ៍​។ ជា​ការឆ្លើយតប​លោក​ច​ន ឃែ​រី​បាន​អះអាង​ថា អាមេរិក​នឹងមិន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន ដែលថា ទីបេ​ជា​ផ្នែក​មួយ​នៃ​ប្រទេសចិ​ន ហើយ​អាមេរិក​មិន​គាំទ្រ​ឯករាជ្យភាព​របស់​ទេ​បេ​ដែរ​។ នេះ​ជា​ការឆ្លើយតប​របស់​លោក​ច​ន ឃែ​រី​ដែល​ចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ទីក្រុង​ប៉េកាំង​។​

 

​ការទទូច​របស់​ចិន​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​សាសនា​ទីបេ​និរទេស​ខ្លួន​សម្តេច​Dalai Lama កាលពី​សប្តាហ៍​មុន​នៅ​សីត​វិមាន​។ ជំនួប​នោះ ធ្វើឲ្យ​ចិន​មិន​ពេញចិត្ត​នោះទេ ដោយ​អះអាង​ថា​វា នឹង​ធ្វើឲ្យ​ខូច​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​ផងដែរ​៕

 ពាក្យគន្លឹះ  ចិននិងអាមេរិក

ព័ត៌មានផ្សេងទៀត