​​សមត្ថ​កិច្ច​​ដាក់​​រនាំង​​ដែក​​តាម​​​​ផ្លូវ​​នា​នា​ បន្ទាប់ពីលោកកឹម សុខា បដិសេធ​​ចូល​​តុលាការ​ជា​លើក​ទី៣​​​

14-06-2016 8:50 am 8913

​សមត្ថកិច្ច​កំពុង​ដាក់​រនាំង​ដែក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ និង​តាម​បណ្តា​ផ្លូវ​មួយចំនួន ដោយ​មិន​ទាន់​មាន​ព័ត៌​មា​ន​​ប​​ញ្ជា​ក់​​​ពី​​​មូ​​ល​ហេ​តុ​​នៃ​​ការដាក់ពង្រាយ​កំលាំង​នេះ​នៅឡើយ​ទេ​។ រនាំង​ដែក​អម​ដោយ​សមត្ថកិច្ច​ត្រូវាបាន​ប្រ​ទះ​ឃើ​ញ​នៅ​ផ្លូវ​ជា​តិ​​លេខ​​២​ ​សង្កា​ត់​​ចាក់​អង្រែលើ និង​សង្កាត់​ចាក់អង្រែ​ក្រោម ចន្លោះ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្តា​ផ្លូវ​មួយចំនួន​ទៀត​។

​យ៉ាងណាមិញ​នៅថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​​​ចូ​ល​​ខ្លួន​​បំ​ភ្លឺ​​តា​​ម​​​ដី​​កា​​កោះ​​​រ​ប​​ស់​​តុលាការ ពាក់ព័ន្ធ​ទៅនឹង​រឿង​ស​ច្ចារកម្ម​ផ្លូវភេទ ក្នុងនាម​ជា​សាក្សី​។ បើ​តាម​លិខិត​កាល​​ពី​​ល្ងា​ច​ម្សិ​ល​មិ​ញ​ ​លោ​ក​កឹម សុខា ព្រមទាំង​មន្ត្រី​គណបក្ស​ បាន​ឯកភាព​គ្នា​មិន​ចូល​បំភ្លឺ​នៅ​ថ្ងៃនេះ​ទេ​។ តែ​យ៉ាងណា​លោក កឹម សុខា បាន​ឲ្យ​មេធាវី​របស់​ខ្លួន​ទៅ​បំភ្លឺ​ជំនួស​៕ ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត