សម្តេច​ហ៊ុន សែន ផ្តាំទៅគណបក្ស​សង្គ្រោះ​ជាតិ​ថាកុំ​យក​បាតុកម្ម​មក​គំរាមកំហែង​

13-06-2016 4:32 pm 4253

​សម្តេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តាំ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​វេទិកា ចែក​សញ្ញាបត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី ១៣ ខែ​មិថុនា​នេះ​ថា សូម​កុំ​ប្រើ​ពាក្យ​បាតុកម្ម មក​គំរាមកំហែង រដ្ឋាភិបាល​។ កម្លាំង​សមត្ថកិច្ច នឹង​អនុវត្ត​ទៅតាម​ច្បាប់ ប្រសិនបើ​កើតមាន​រឿង​ណាមួយ ប៉ះពាល់​ដល់​សន្តិសុខ ប្រទេសជាតិ​។ សម្តេច​ហ៊ុន សែន បន្តថា កាល​ពី​ចង់បាន​តំណែង​ប្រធានរដ្ឋសភា ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ម្តង​រួចមកហើយ​, ឡូ​វ​នេះ ដោយសារ​រឿង​ស្រី​ញី ចង់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ការពារ​ខ្លួន​ទៀត​។

​គួរបញ្ជាក់​ថា កន្លង​មក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​ព្រមាន​ថា នឹង​ធ្វើ​មហា​បាតុកម្ម ទ្រង់ទ្រាយ​ធំ ប្រសិនបើ​មាន​ការចាប់ខ្លួន លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត