ជំនន់​ទឹកភ្លៀង​​នៅតែ​​ជា​ក្តីបារម្ភ​​សម្រាប់​​អ្នក​រស់នៅ​​ភ្នំពេញ​​

12-06-2016 7:50 pm 1726
ជំនន់ទឹកភ្លៀងនៅផ្សារកណ្តាល ថ្ងៃទី៨មិថុនា (រូបថត៖ ហ្វេសប៊ុក)

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ដំបូង​សម្រាប់​រាជធានី​ភ្នំពេញ​នៅ​ដើម​រដូវវស្សា​ឆ្នាំ​នេះ បណ្តាល​ឲ្យ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​លិចលង់ មិន​ត្រឹមតែ​ប៉ុណ្ណោះ បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​អស់​មួយចំនួន ដោយសារ​តែ​​ការ​រលំ​ដើមឈើ និង​ស្រុត​ផ្លូវ​ជា​ដើម​។ ភ្លៀង​មួយ​មេ​ធំ​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​មាន​រយៈពេល​តែ​ជាង​១​ម៉ោង បាន​ធ្វើឲ្យ​ផ្លូវ​សំខាន់ៗ​មួយចំនួន​រង​ការ​ជន​លិច បង្ករ​ឲ្យមាន​ការកកស្ទះ​ចរាច​រណ៍​នៅតាម​ដងផ្លូវ​។ បើទោះបីជា​អា​ជាធរ​រាជធានី បាន​កែសម្រួល​ប្រព័ន្ធ​លូបង្ហូរទឹក ស្ទើរ​ខួបប្រាំងខួបវស្សា​ក៏ដោយ ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​នៅ​តែ​កើត​មាន​ជាង​រៀងរាល់ឆ្នាំ ហើយ​វាង​ក៏​នៅតែ​ជា​ក្តីបារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​។ សូម​ស្តាប់​នាទី​បច្ចុប្បន្នភាព​សង្គម​ដែល​រៀបចំ​ដោយ​អឿន ភា​រ៉ា​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត