សា​លា​​រាជ​ធា​នី​​ភ្នំ​ពេញ​​ស្នើ​សុំ​​គោល​ការណ៍​​ពី​​រដ្ឋា​ភិ​បា​ល​​បង្កើត​​សង្កាត់​​ចំ​នួន​​៩​​និង​​ភូមិ​​៤៤​​បន្ថែម​​

08-06-2016 5:49 pm 3929

​សាលា​រាជធានី​ភ្នំពេញ ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​បង្កើត​សង្កាត់​ចំនួន​៩ និង​ភូមិ​ចំនួន​៤៤ បន្ថែម​ពីលើ​សង្កាត់​ដែល​មាន​ស្រាប់​ចំនួន​៩៦ និង ភូមិ​ចំនួន​៩០៩​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​សាលា រាជធានី​ភ្នំពេញ​។​

 

​ការបង្កើត ភូមិ និង សង្កាត់ បន្ថែម​នេះ នៅ​ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធិភាព​ការគ្រប់គ្រង និង​​កា​​រ​ផ្ត​ល់​​សេ​វា​​សា​ធារ​ណៈ​​នា​នា​ ​ជួន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ខណ្ឌ សង្កាត់ ភូមិ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​បាន​ល្អប្រសើរ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ដោយ​ផ្អែក​លើ​កត្តា​ភូមិសាស្ត្រ និង​កត្តា​ប្រជាសាស្ត្រ ជា​ពិ​សេ​ស​​កំ​ណើ​ន​ប្រ​ជា​ជ​ន​រ​ស់​​នៅ​ក្នុ​ង​​រា​ជ​ធា​នី​​ភ្នំ​ពេញ មាន​ការកើនឡើង​ជា​លំដា​ប់​។​

 

​យ៉ាងណាក៏ដោយ ការបង្កើត ភូមិ និង សង្កាត់ ឬ​ខណ្ឌ ខេត្ត បន្ថែម​នេះ កន្លងមក ត្រូវបាន​គេ​មើលឃើញថា គ្រាន់តែ​ជា​ការបែងចែក​អំណាច​គ្នា​ធ្វើ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការបង្កើត ភូមិ និង សង្កាត់ បន្ថែម​នេះ គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធិភាព​ការគ្រប់គ្រង និង​ការផ្តល់​សេវា​សាធារណៈនានា ជួន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ខណ្ឌ សង្កាត់ ភូមិ ឲ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​ទៅតាម​សំ​ណូម​ពរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​៕ ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត