តៃវ៉ាន់​​ប្រកាស​​នឹងមិន​ទទួលស្គាល់​​តំបន់​​ការពារ​​ដែនអាកាស​​នៅ​សមុទ្រ​​ចិន​ខាងត្បូង​ទេ​

06-06-2016 1:48 pm 1356
រូបភាព​ថតពីលើ​ថ្មប៉ប្រះទឹក​នៅសមុទ្រចិនខាងត្បូង​ជាកោះ​ចិនកំពុង​អភិវឌ្ឍ

​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តៃវ៉ាន់​នឹងមិន​ទទួលស្គាល់​តំបន់​ការពារ​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ការប៉ុនប៉ង​បង្កើត​របស់​ចិន​ជាដាច់ខាត​។​រដ្ឋមន្ដ្រី​តៃវ៉ាន់​រូបនេះ​ថា ការប្រកាស​របស់​ចិន​គឺជា​ចេតនា​ចង់​បង្ក​ឲ្យមាន​ភាព​តានតឹង​កើតឡើង​ក្នុង​តំបន់​ហើយ​។​មិន​ថា​ការប្រកាស​ពី​តំបន់​ការពារ​ដែនអាកាស​ប្រភេទ​ណាក៏ដោយ ឲ្យតែ​នៅក្នុង​សមុទ្រ​ចិនខាង​ត្បូង តៃវ៉ាន់​សុំ​បដិសេធ​មិន​ទទួល​ស្គាល់​ឡើយ​។​


​ចំពោះ​មន្ដ្រី​អាមេរិក​វិញ​ក៏​បង្ហាញ​ក្ដីបារម្ភ​ដូចគ្នា ហើយ​សង្ឃឹម​ថា​ករណី​ដែល​ហ្វីលីពីន​បាន​ប្ដឹង​ចិន អាច​រារាំង​ចិន​មិន​ឲ្យ​ប្រកាស​បង្កើត​តំបន់​ការពារ​ដែនអាកាស ដូច​ដែល​ចិន​បាន​ប្រកាស​នៅ​សមុទ្រ​ចិន​ខាងកើត​ក្នុង​ឆ្នាំ​២០១៣ ជា​ដែន​មាន​ជម្លោះ​ជាមួយ​ជប៉ុន​។​សូមបញ្ជាក់​ថា តៃវ៉ាន់​គឺជា​ភាគី​មួយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ក្រៅពី​តៃវ៉ាន់​មាន​ហ្វីលីពីន វៀតណាម ព្រុយ​ណេ និង​ម៉ាឡេស៊ី ក៏​កំពុង​ទាមទារ​កាន់កាប់​មួយ​ផ្នែក​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែរ ព្រោះ​ពួកគេ​ថា​ជា​ដែន​អធិបតេយ្យ​របស់គេ​៕

ព័ត៌មានផ្សេងទៀត