លោក​កឹម សុខា​៖ ឈឺចាប់​ទេ បើ​មាន​គេ​ធ្វើទុក្ខបុកម្នេញ​លើ​គ្រួសារ​របស់​ខ្លួន​វិញ​?

04-06-2016 10:18 am 10115

​លោក​កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​កាន់ សកម្មជន​ខេត្តព្រៃវែង នៅ​ទីស្នាក់ការ គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ថ្ងៃទី​០៤ ខែ​មិថុនា​នេះ យ៉ាងខ្លី​ថា នៅពេល ដែល​យើង​ធ្វើឲ្យ​គេ​ឈឺចាប់ ហើយ​ត្រូវ​គេ​ធ្វើទុក្ខបុកម្នេញ មកលើ​ខ្លួន​យើង គ្រួសារ​យើង​វិញ តើ​ឈឺចាប់​ប៉ុណ្ណា​ដែរ​? បើ​យល់​ពី​បញ្ហា​ហ្នឹង សូម​កុំ​ធ្វើឲ្យ​គេ​ឈឺចាប់ ហើយ​កុំ​អាង​ខ្លួន​មានអំណាច ចេះ​តែ​ដើរ​ធ្វើឲ្យ​គេ​ឈឺចាប់​។​ ជាមួយគ្នានេះ ​លោក​កឹម ​សុខា ​បញ្ជាក់​បន្ថែម​​ ដោយ​សង្ឃឹមថា ខ្មែរនឹងភ្ញាក់ខ្លួន ហើយងាកមកជជែកគ្នា ដើម្បីដោះស្រាយបញ្ហា និងដើម្បីស្វែងរកសេចក្តីសុខទាំងអស់គ្នា៕ ដោយៈសៅ វិសាល

សំឡេង

ព័ត៌មានផ្សេងទៀត