ទិ​វា​​ពល​កម្ម​​កុ​មារ​​៖ ​កុ​មា​រ​​នៅ​តែ​​មាន​​ការ​កេង​ប្រ​វ័ញ្ច​​ពល​កម្ម​ដដែល​​

01-06-2016 6:08 pm 1178

​ថ្ងៃ​១​មិថុនា ជា​ថ្ងៃ​ទិវា​ពលកម្ម​កុមារ​អន្តរជាតិ ដែល​ប្រទេស​ទូទាំង​ពិភពលោក​ចូលរួម​គោរព នឹង​ឲ្យ​តម្លៃទៅ​លើ​កុមារ​។​ ​ស​ម្រា​ប់​​សាលា​រាជធានី​ភ្នំពេញ នា​ពេល​កន្លង​ទៅ បាន​ចេញ​គោលនយោបាយ​មួយ ដើម្បី​ធ្វើ​យ៉ាងណា​លែងឲ្យ​មាន​កុមា​រ​លក់​ផ្ការ​តាម​ភ្លើងស្តុប ឬ​សុំទាន​តាម​ដងផ្លូវ ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់សណ្ដា​ប់​ធ្នា​ប់ស​ធា​រណៈ​។ ប៉ុន្តែ​វិធានការ​នេះ ហាក់ដូច​គ្មាន​ប្រសិទ្ធភាព គ្មាន​ប្រសិទ្ធភាព​ក៏​គេ​សង្កេត​ឃើញ​ថា នៅតែ​មាន​ក្មេង​លក់​ផ្កា​តាម​ដងផ្លូវ និង​សុំទាន​តាម​ភ្លើងស្តុប​ដដែល​។​

 

​ពាក់ព័ន្ធ​បញ្ហា​កុមារ​លក់​ផ្ការ​តាម​ដងផ្លូវ និង​សុំទាន​តាម​ភ្លើងស្តុប​នេះដែរ លោក ជិន ប៊ុនធឿន អ្នក​​នាំ​ពា​ក្យ​សា​​លា​​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​០១ មិថុនា នេះ​ថា កន្លង​មក​ខាង​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​​ស​ហ​កា​​រ​​​ជា​មួយ​មន្ត្រី​នគរបាល​ផ្នែក​ជួញដូរ​ពលកម្ម​លើ​កុមារ ដើម្បី​កំណត់​មុខសញ្ញា​មេខ្លោង​នៅ​ពីក្រោយ​នៃ​ការកេងប្រវ័ញ្ច​លើ​កុមារ​។ ប៉ុន្តែ​កន្លងមក​សាលា​រាជធានី​ភ្នំពេញ បានធ្វើការណែនាំ​មេខ្លោង​ដែល​នៅ​ពីក្រោយ​នោះ ឲ្យ​ឈប់​ធ្វើ​បែប​នឹង​តទៅទៀត​ ​ដោ​យ​​សាលា​រាជធានី​ភ្នំពេញ មិន​បាន​អនុវត្ត​តាម​វិធានការ​ច្បាប់​នោះទេ​។​

 

​អ្នកនាំពាក្យ​រូប​នេះ​បន្តថា មួយ​ផ្នែក​ទៀត​នោះ គឺ​អាណាព្យាបាល​បាន​បង្ខំ​កូន​ឲ្យទៅ​លក់​ផ្ការ នឹង​ដើរ​សុំទាន​​ជា​ដើម​ ​ដោ​យ​សា​រ​​តែ​​កត្តា​ជីវភាព និង​កត្តា​ចំណេះដឹង​របស់​ពួកគាត់ ជា​ហេតុ​ធ្វើឲ្យ​កុមារ​ធ្លាក់​ខ្លួន​ក្នុង​ការកេងប្រវ័ញ្ច​នា​ពេលកន្លងមក​។ ក្នុងនោះ​ដែរ​លោក ជិន ប៊ុនធឿន បាន​ព្រមាន​ចាត់វិធានការ​ទៅតាមផ្លូវ​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​នៅ​ពីក្រោយ​ការ​កេងប្រវ័ញលើ​ពលកម្ម​កុមារ​……………..

​សំឡេង​លោក​ជិន ប៊ុនធឿន​៖

 

​សូមបញ្ជាក់​ថា នា​ពេល​កន្លងមក​គេ​សង្កេតឃើញថា នៅតែ​មាន​កុមារ​លក់​ផ្ការ​តាម​ដងផ្លូវ និង​ដើរ​សុំទានតាម​ភ្លើងស្តុប​ដដែល បើ​ទោះបី​មាន​ចំណាត់ការ​ពី​មន្ទីរ​សង្គមកិច្ច​សាលា​រាជធានី​ភ្នំពេញ​ក៏ដោយ​៕ ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  ពលកម្មកុមារ

ព័ត៌មានផ្សេងទៀត