សមាជិក​រដ្ឋសភា​​គណ​បក្ស​កាន់​អំណាច​​បោះឆ្នោត​​សម្រេច​ឲ្យ​​សមត្ថកិច្ច​​ចាប់ខ្លួន​​លោក​កឹម សុខា​

30-05-2016 8:26 am 16952

​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៨​រូប​បាន​បោះឆ្នោត សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ករណី​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ លោកកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ ពីបទ"បដិសេធ ក្នុងការចូលខ្លួន" បន្ទាប់ពីលោកមិនបានចូលបំភ្លឺ តាមដីការរបស់តុលាការ ក្នុងសំណុំរឿងសញ្ចារកម្ម ក្នុងនាមសាក្សី

 

សំឡេង៖

 

ការបោះឆ្នោត​អនុ​ម័ត​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​ឧសភា​នេះ ហើយ​កិច្ចប្រជុំ​នេះ​គឺ​ពុំ​មាន​សមាជិក​រដ្ឋសភា​ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ឡើយ​។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភានៅព្រឹកនេះ ពិភា​ក្សា​លើ​របៀបវារៈ​ចំនួន​៣ ក្នុងនោះ​រួមមាន​៖ ទី​១.​គឺ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៣​ចំនួន​១​រូប​។ ២-​ការពិភាក្សា​និង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន និង​ទី​៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុងគ្រី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​៕ (ដោយ៖គួន សំបូរ+អ៊ុន សុខឡា)

ព័ត៌មានផ្សេងទៀត