តើការ​ប្រកាស​របស់​សហជីព​​សេរី​កម្មករ​ឲ្យកម្មករ​​ធ្វើកូដកម្ម​បង្ហាញ​ពីនិន្នាការ​នយោ​បា​យទេ​?

27-05-2016 5:39 pm 2015

លោក​ជា​មុនី ប្រធាន​សហជីព​សេរី​កម្មករ បាន​អំពាវនាវ​ដល់​បងប្អូន​ជា​កម្មករ​កម្មការិនី​ទាំង​អស់​ ប្រើប្រា​ស់​​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​ចូលរួមធ្វើកូដកម្ម មិន​ធ្វើ​ការងារ ក្នុងករណី​មាន​ការ​ចាប់​ឃាត់​ខ្លួន​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ការ​ប្រកាស​របស់​លោក​ជា មុនី ធ្វើឡើងនៅ​ថ្ងៃទី ២៧ ខែ​ឧស​ភា ឆ្នាំ​២០១៦ ខណៈ​ដែល​តុលាការ បាន​ប្រកាស​ពី​ការ​ចោទប្រកាន់ និង​បញ្ជា​ឲ្យ​ប៉ូលិស​ស្វែងរក​ចាប់ខ្លួន​លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​​ជាតិ​។

 

តើការប្រកាសរបស់សហជីព​សេរី​កម្មករ ឲ្យកម្មករ​ធ្វើកូដកម្មបង្ហាញពីនិន្នាការនយោ​បា​យទេ? ខណៈ​គោលដៅនៃតវ៉ាពាក់ព័ន្ឋនឹងអ្នកន​យោ​​បាយបែបនេះ។តែលោក​ជា​មុនីថាការប្រកាសនេះគ្រាន់តែចង់​ឲ្យ​សង្គមមានការគោរពច្បាប់ មិនទាក់ទងនឹងនយោបាយទេ។ ជាបន្តសូមស្តាប់កិច្ច សម្ភាសរវាងខាត់ សុធី ជាមួយលោកជា មុនី ដូចតទៅ៖

 

កិច្ច​សម្ភាស៖

 

 ពាក្យគន្លឹះ  ជា មុនី​ បាតុកម្ម

ព័ត៌មានផ្សេងទៀត