បណ្ឌិត​ពង​ទា​៖ ​ព្រោះតែ​​ញ៉ាំពងទា​​រាល់ថ្ងៃ​ពេក​​ទើបនាំ​ឱ្យ​​ខ្ញុំ​​ក្លាយ​ជា​​អ្នកនិពន្ធ​​ប្រលោមលោក​

27-05-2016 2:50 pm 3770

​លោក ឆោម សុ​ពៅ ជា​អ្នកនិពន្ធ​ប្រចាំ​នៅ​គ្រឹះស្ថាន​បោះពុម្ព​ដាំ​ដើម​ជីវិត ហើយ​ភាគច្រើន​លោក​ត្រូវបាន​ប្រិយមិត្ត​អ្នកអាន​ស្គាល់​ថា “​បណ្ឌិត​ពង​ទា​”​។ ការ​ដាក់​ឈ្មោះ​ឱ្យ​ខ្លួនឯង​ថា “​បណ្ឌិត​ពង​ទា​” នេះ បន្ទាប់​ពី​លោក​បាន​សរសេរ​រឿង មួយ​ជា​លើកដំបូង​ដោយ​ដាក់​ចំណងជើង​ថា “​បណ្ឌិត​ពង​ទា​” ។​

​ស្តាប់​ទៅ​ហាក់ដូចជា​រឿង​កំប្លែង​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មែនទែន នៅពេលដែល​លោក​ ឆោម សុ​ពៅ (​បណ្ឌិត​ពង​ទា​) បាន​ថ្លែង​នៅក្នុង​កម្មវិធី “​សៀវភៅ​១​មួយ​សប្តាហ៍​” របស់​វិទ្យុ​វា​យោ អំពី​មូលហេតុ​ដែលនាំឱ្យ​លោក​សរសេរ​រឿង “​បណ្ឌិត​ពង​ទា​” នេះ​ឡើង រហូត​ដល់​ប្រើ​ចំណងជើង​រឿងនេះ ជាឈ្មោះ​របស់ខ្លួន​​ថែម​ទៀត​។

តើ​បណ្ឌិត​ពង​ទា​បាន​និយាយ​អ្វី​ខ្លះ​ជុំវិញ​បញ្ហា​នេះ​?

សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រី ឧត្តម និង​បណ្ឌិត​ពង​ទា ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត