លឹម ​ផាន់​ណា​៖ ហេតុផល​​៣​យ៉ាង​​​ជំរុញ​​ឱ្យ​ខ្ញុំ​ក្លាយ​ជា​​អ្នកនិពន្ធ

24-05-2016 3:57 pm 3806

​កញ្ញា លឹម ផាន់​ណា ជា​អតីត​សិស្ស​វិទ្យាល័យ​សន្ធរម៉ុក​ម្នាក់ ដែល​​ចាប់ផ្តើម​ចេះ​និពន្ធ​តាំង​ពី​​រៀន​ថ្នាក់​ទី​១០​។ ស្នាដៃ​ដំបូង​បំផុត ក្នុង​ជីវិត​ជា​អ្នកនិពន្ធ​របស់​នាង គឺជា​ប្រលោមលោក​មួយ​ដែល​មាន​ចំណងជើង​ថា “​ស្នេហ៍​ពិត​ចិត្ត​ស្មោះ​”​។ ស្នាដៃ​មួយចំនួនទៀត​ដែល ផាន់​ណា បាន​សរសេរ​មានដូចជា រឿង​ប្រលោមលោក​ខ្លីៗ កំណាព្យ រួមជាមួយ​នឹង​ទំនុកច្រៀង​ប្រហែល​២០០​បទ​។ សូមបញ្ជាក់​ថា នា​ពេល​កន្លង​មក​អ្នកនិពន្ធ​ស្រី​វ័យក្មេង​រូប​នេះ ​ក៏​ធ្លាប់​បាន​បោះពុម្ព​ស្នាដៃសៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា “​សោភ័ណ​ជីវិត​និង​បេះដូង​យុវវ័យ​” ដែល​សុទ្ធសឹង​ជា​កម្រង​កំណាព្យ​។​

កញ្ញា លឹម ផាន់​ណា បាន​ប្រាប់​ឱ្យដឹងថា នាង​មាន​ទម្លាប់​ចែករំលែក​នូវ​អ្វី​ដែល​បាន​សរសេរទៅ​ដល់​អ្នក​ជុំវិញខ្លួន ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម​រួម​មាន ហ្វេ​សប៊ុក​ជា​មធ្យោបាយ​។ ទម្លាប់​នៃ​ការចែករំលែក​នេះហើយ ជា​ឱកាស​មួយ​ដែល​អាច​ឱ្យ​កញ្ញា​​ក្លាយជា​អ្នកនិពន្ធ ទំនុកច្រៀង​នៅ​ផលិតកម្ម Diamond Music នៅ​ឆ្នាំ​២០១១​និង​បន្ត​មក​ដល់​សព្វថ្ងៃនេះ​។ ចូលរួម​ក្នុង​កិច្ចសម្ភាសន៍​នៃ​កម្មវិធី “​សៀវភៅ​១​មួយ​សប្តាហ៍​” របស់​វិទ្យុ​វា​យោ កញ្ញា លឹម ផាន់​ណា បាន​បង្ហើប​ថា មាន​ហេតុផល​៣​យ៉ាង​ដែល​ធ្វើឱ្យ​កញ្ញា​ក្លាយ​ជា​អ្នកនិពន្ធ​។ តើ​៣​យ៉ាង​នោះ​មាន​អ្វីខ្លះ​?

សូម​ស្តាប់​កិច្ច​សម្ភាស៍​រវាង​លោក រី ឧត្តម ជាមួយនឹង​កញ្ញា លឹម ផាន់​ណា​ដូចតទៅ​៖

សំឡេង៖

ព័ត៌មានផ្សេងទៀត