ឃាតករ​​លើ​ដងផ្លូវ​​សម្លាប់​មនុស្ស​​៦​នាក់​​នៅ​​ទូទាំង​ប្រទេស​ ​ថ្ងៃទី​​២៣​​ឧសភា​​

24-05-2016 9:40 am 863

មនុស្ស ០៦​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​០៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ០៨​លើក នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​។ នេះ​បើ​តាម​ការចុះផ្សាយ របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

 

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១២​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន ៧​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង កង់​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​​​​​​​​​​​​ឲ្យ​មាន​​គ្រោះថ្នាក់​ចរាចរ​ណ៍ រួម​មាន​ល្មើស​ល្បឿន​៤​លើក ស្រវឹង​១​លើក​មិន​ប្រកាន់​ស្តាំ​២​លើក និង​ប្រជែង​គ្រោះថ្នាក់​១​លើក​៕

ព័ត៌មានផ្សេងទៀត