សហគម​តាម​ដង​ទន្លេមេគង្គ​សំដែង​ក្ដីបារម្ភ​ចំពោះ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​

23-05-2016 4:07 pm 1589

​ដើម្បី​លើក​កំពស់​ការយល់ដឹង​អំពី បញ្ញា​ប្រឈម​ក្នុង​វិស័យ​​អភិបាលកិច្ច ទឹក​ទន្លេមេគង្គ និង​សំដែង​ពី​ក្ដី​បារម្ភ​ក្រោយ​ការសាងសង់​ទំនប់​​វា​រី​អគ្គិសនី នៅ​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៦ សហគម​យុវជន​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បាន​បើក​វេទិការ​មួយ​ក្រោម​ប្រធានបទ​«​ផលប៉ះពាល់​លើ​សហគម​​មួលដ្ឋាន និង​ការចូលរួម​សម្រេច​ចិត្ត​របស់​សហគម​ចំពោះ​​គម្រោង​អភិវឌ្ឍន៍​​លើ​ដង​ទន្លេមេគង្គ និង​ទន្លេសាប​» នៅ​វិទ្យាស្ថាន​អន្តរ​ទ្វីប​អាមេរិក​កាំង​(AII)​សាខា​​ខ័ណ្ឌទួលគោគ​។

ក្នុង​វេទិការ​នេះ​មាន​ការ​ពិភាក្ស​ដេញដោល​អំពី​ផល​ប្រយោជន៍​ដែល​ទទួលបាន​ពី​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី និង​គុណវិបត្តិ​​ដែល​ជា​ការព្រួយបារម្ភរ​បស់​​សហគម​មួលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នោះ​។ ជាមួយគ្នានេះ​ក៏​មាន​ការសម្ដែង​នូវ​​ឈុត​ឆាក​ខ្លីៗ​អំពី​ផល​លំបាក​​ក្រោយ​ការសាងសង់​ផងដែរ​។​


​មាន​រាង​ដំបង​សំបុរ​សណ្ដែកបាយ លោក ដាំ សំណាង យុវជន​ជនជាតិ​ដើម​ភាគតិច​​ព្នង​មកពី​ភូមិ​ក្បាល​រមាស ស្រុក​សេ​សាន្ត ខេត្តស្ទឹងត្រែង​​បាន​លើកឡើង​ថា ថ្វី​បើ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​​បាន​ផ្ដល់​​នូវ​ភ្លើងអគ្គិសនី​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ក្ដី ប៉ុន្ដែ​វា​នឹង​ប៉ះ​ពាល់​ដល់​ប្រជាជន​រាប់​ម៉ឺន​នាក់​ដែល​ប្រើប្រាស់​​ទឹកទន្លេ​ដើម្បី​ប្រកប​របរ​​ប្រចាំថ្ងៃ ដែល​រំពឹង​​លើ​ជីវចម្រុះ​នៅ​តំបន់​​នោះ​។ លោក​ថា​នៅពេល​ដែល​គម្រោង​​នេះ​ត្រូវបាន​អនុវត្ត​នឹង​​ធ្វើឱ្យ​ទន្លេ​រាក់ និង​​ទឹក​រីង ដោយ​ដីល្បាប់​ហូរ​ចូល​ទន្លេ​...............


​សំឡេង​លោក ដាំ សំណាង​៖


​ជាមួយគ្នានេះ​លោក ឡុង សូ​ចេត្រ ប្រធាន​សម្ព័ន្ធ​នេសាទ​កម្ពុជា បាន​លើក​ឡើង​ថា សង្គ្រាម​ទឹក​កំពុងតែ​កើត​ឡើង ព្រោះ​ទឹក​នៅ​ក្នុង​ទន្លេ​មេគង្គ​ចំនួន និង​ស្ទឹង​ទាំង​១៤ កំពុង​​ត្រូវបាន​គ្រប់គ្រង​នឹង​ប្រើប្រាស់​​អស់​មួយចំនួន​ហើយ​។ អ្វី​ដែ​លោក​ព្រួយ​បារម្ភ​ជាងគេ​គឺ បញ្ហា​សត្វ​ត្រី​ដែល​កំពុងតែ​បាត់បង់​ជា​បណ្ដើរៗ​.........


​សំឡេង​លោក ឡុង សូ​ចេត្រ​៖


​លោក ឡុង សូ​ចេត្រ​បន្តថា ថ្វី​បើ​ទន្លេសាប​នៅ​ឆ្ងាយ​ពី​ដែន​អភិវឌ្ឍន៍ ប៉ុន្តែ​ប្រសិន​បើ​ទន្លេមេគង្គ​ត្រូវបាន​អភិវឌ្ឍន៍ ទន្លេសាប​ប្រាកដ​ជា​ជួប​ការលំបាក​ដោយ​ចៀស​​មិន​រួច​។ ប្រសិន​បើ​ក្នុង​ទន្លេ​សាប​អស់​ត្រី គ្រួសារ​របស់​លោក និង​អ្នកភូមិ​ផ្សេងទៀត ដែល​រស់នៅ​បណ្ដែត​ទឹក នឹង​បង្ខំចិត្ត​ចាកចេញ​​ពី​ទន្លេសាប​ដោយ​​មិន​បាច់​មាន​អ្នក​​ដេញ​ឡើយ​.........


​សំឡេង​លោក ឡុង សូ​ចេត្រ​៖


​មាន​សំបុរ​ស្រ​អែម​ស្លៀក​សម្លៀក​បំពាក់​ជនជាតិ​ភាគតិច កញ្ញា ជឿន ស្រីមុំ យុវនារី​​មក​ពី​សហគម​ក្បាល​រមាស ស្រុក​សេ​សាន្ត បាន​លើកឡើង​ថា កន្លង​មក​​រដ្ឋាភិបាល​​មិន​ធ្លាប់​លើក​ឡើង​ពី​ផលប៉ះពាល់​ឡើយ គឺ​និយាយ​​តែ​ពី​គុណសម្បត្តិ​​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​។ កញ្ញា​បាន​អំពាវនាវ​ឱ្យ​​រដ្ឋាភិបាល និង​ក្រុមហ៊ុន សំដែង​ការស្មោះត្រង់​ចំពោះ​​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​​បាត់បង់​ផ្ទះសម្បែង និង​ធនធានធម្មជាតិ អំពី​អ្វី​​ដែល​ផ្ដល់ឱ្យ​​សហគម និង​អ្វី​ដែល​ត្រូវ​នាំ​​ចូល​រដ្ឋ​វិញ​ក្រោយ​​ការសាងសង់​..........


​សំឡេង​កញ្ញា ជឿន ស្រីមុំ​៖


​លោកមៀ​ច មាន ទីប្រឹក្សា​ឯករាជ្យ និង​ជា​អ្នកឯកទេស​ផ្នែក​ការអភិវឌ្ឍ​​ទំនប់​វា​រី​អគ្គិសនី​បាន​លើកឡើង​ថា ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​អាច​​ប្រឈម​នឹង​ការខ្វះខាត​ទឹក​​ប្រើប្រាស់​សម្រាប់​ប្រកប​របរ​កសិកម្ម ​របស់​ប្រជាពលរដ្ឋ​​តាម​ដង​ទន្លេ​។ ជាង​នេះ​ទៅ​ទៀត​លោក​ព្រួយបារម្​ភ​ខ្លាច​ត្រី និង​សត្វ​ផ្សោត​ដែល​ជា​​ធនធាន​កម្រ និង​អត្តសញ្ញាណ​​របស់​កម្ពុជា មានការ​ឆ្លង​ទៅ​ប្រទេស​ផ្សេង​​​​........


​សំឡេង​លោក មៀច មាន​៖


​លោកមៀ​ច មាន បានបញ្ជាក់​ថា​​ការសាងសង់​ទំនប់​​វា​រី​អគ្គិសនី បាន​បង្ក​ឱ្យ​បាត់​ទីតាំង​​ប្រពៃណី​វប្បធម៌ របស់​​ជនជាតិ​ភ្ន​ង និង​ខូចខាត​ផ្នូរ​​សាកសព​បុព្វបុរស​​របស់​ពួកគេ​​ផងដែរ​។​

សូមជម្រាប់ថា ការសាងសង់​ទំនប់​វា​រី​អគ្គិ​នី​នៅ​តំបន់​មួយចំនួន​​ត្រូវបាន​ប្រជាពលរដ្ឋ​តវ៉ា ដូចជា​​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ វា​រី​អគ្គស​នី​ដន​សា​ហុង ដែល​​សកម្មជន​បរិស្ថាន​កំពុង​តវ៉ា​សព្វថ្ងៃ​ និង​គម្រោង​សាងសង់​វា​រី​អគ្គិសនី​នៅ​​តំបន់​អា​រ៉ែ​ង​ខេត្តកោះកុង​ដែល​​រដ្ឋាភិបាល បាន សម្រេច​លុបចោល​​បន្ទាប់​ពី​មាន​ការតវ៉ា​យ៉ាង​ខ្លាំង​​ពី​លោក​អា​ឡិច ប្រជាពលរដ្ឋ​​ជនជាតិ​ជ​ង និង​សកម្មជន​​បរិស្ថាន​មួយចំនួន​៕

(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត