សាលាក្រុង​​មិន​​ទាន់​​សម្រេច​​សំណើ​សុំ​​ធ្វើ​​បាតុកម្ម​​របស់​​លោក ​ម៉ម សូណង់ដូ​​ទេ​

20-05-2016 4:12 pm 1061

​​គម្រោង​ធ្វើ​បាតុកម្ម​របស់​លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបេតយ្យ នៅ​មិនទាន់​បាន​ទទួល​ភ្លើង​ខៀវ​ពី​សាលា​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ​។​តែ​បើ​តាម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យដឹងថា អាជ្ញាធរ​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ លោក ម៉ម សូណង់ដូ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។

សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៦ លោក ម៉ម សូណង់ដូ បាន​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខ ក្នុង​គោលបំណង​ដើម្បី​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ACU ដក​ពាក្យបណ្តឹង និង​ការចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចំនួន​៤​នាក់ និង​អគ្គលេខាធិការរង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតម្នាក់ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​៕
​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  ម៉ម សូណង់ដូរបាតុកម្ម

ព័ត៌មានផ្សេងទៀត