លោក​ម៉ម សូណង់ដូ ​នឹង​ធ្វើ​បាតុកម្ម​​ទាមទា​រ​​ឲ្យ​ដោះលែង ​មន្ដ្រី​សង្គម​ស៊ី​វី​ល ​និង​មន្ត្រី​គជប​​

19-05-2016 10:08 am 9604

លោក ម៉ម សូណង់ដូ នឹង​គ្រោង​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង មន្ដ្រី​សង្គម​ស៊ី​វី​ល ០៤ រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប ០១ រូប ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​។ តាមរយៈ​លិខិត​ដាក់ជូន​ទៅ​សាលា​រាជធានី​ភ្នំពេញ គម្រោង​ធ្វើ​បាតុកម្ម​នឹង​ធ្វើ​នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៦​ខាងមុខ ចាប់ពី​ម៉ោង ៧​ព្រឹក​រហូតដល់​ម៉ោង ១២​ថ្ងៃត្រង់​។ លោក​ម៉ម សូណង់ដូ នឹង​ដឹកនាំ​បាតុករ​តិចជាង ២០០​នាក់ ដោយ​ជួបជុំគ្នា​នៅ​ទី​លា​ប្រជាធិបតេយ្យ ដើម្បី​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដក​ពាក្យបណ្ដឹង និង​ការចោទប្រកាន់​ទៅលើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤​រូប គឺ លោកស្រី លឹម មុន្នី , លោក ណៃ វ៉ង់​ដា​, លោក​យី សុខសាន្ត​, លោក​នី សុខា និង​អគ្គលេខាធិការរង​គជ​ប​មួយរូប​គឺ​លោក នី ចរិយា​។

យ៉ាងណាក្ដីនៅមិនទាន់មានការឆ្លើយតបបែបណាពីសាលារាជធានីភ្នំពេញនោះទេ៕

(ដោយ៖ ចេន សុជាតា)

ព័ត៌មានផ្សេងទៀត