លោក​កឹម​ សុខា​មិន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី២​

17-05-2016 2:23 pm 3562

នៅបន្ទាប់ពីព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅ លោកកឹម សុខាជាលើកទី២ ឲ្យចូលខ្លួនទៅតុលាការក្នុងនាមជាសាក្សី នៅថ្ងៃទី១៧ ឧសភា នេះ លោកកឹម សុខានៅតែមិន​ចូលខ្លួនតាមដីកាកោះនេះដដែល។

 

សូមញ្ជាក់ថាដីកាកោះហៅលើកទី១ ទាក់ទងនឹងដំណើររឿងដែល កញ្ញា ធី សុវណ្ណថា បានប្ដឹង​រូបលោក​ពី​បទបរិហារ​កេរ្តិ៍ក្នុងសំណុំរឿងបែកធ្លាយខ្សែអាត់សំឡេង ។ឯដីកាកោះ​ហៅលើកទី២​នេះគឺស្ថិត​ក្នុងសំ​ណុំ​រឿងសញ្ចារកម្ម ដែលពាក់​​​ព័ន្ធនឹងខ្សែអាត់សំឡេង​ដែលត្រូវបានចោទ​ប្រកាន់រឿង​ស្រីកំណាន់​កាលពី​កន្លងមក។

 

មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើទៅថ្ងៃមុខលោកកឹម សុខា អាចប្រឈមនឹងការចាប់ខ្លួនដែរឬទេ? ព្រោះ​លោកជាតំ​ណាងរាស្ត្រដែលការពារដោយអភ័យឯកសិទ្ឋិ។ប៉ុន្តែលោកអ៊ំ សំអាន ត្រូវបានគេចាប់​ខ្លួនដាក់ពន្ឋនាគាររួចហើយ ទាំង​កំពុងមានអភ័យឯកសិទ្ឋិ ដោយមិនចាំបាច់ព្យួរ ឬដកជាមុនឡើយ។

ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត