ទី​បំផុត​សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​ លោក ​អ៊ុំ សំអាន​

17-05-2016 12:14 pm 1257

លោក អ៊ុំ សំអាន សមាជិកសភារបស់គណបក្សសង្រ្គោះជាតិ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្ត​សៀ​មរាបចាប់ខ្លួន កាលពីយប់ថ្ងៃទី១០ មេសា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេ​ច​ឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០១៦ ដោយ​ចោទប្រកាន់ក្រោម​បទចោទ​ញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទ​ឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។ ក្រោយមកលោក ស​ម្រេច ដាក់ពាក្យប្តឹងដើម្បីទាមទារនៅក្រៅឃុំ ។ ប៉ុន្តែសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២​០​​​១៦នេះ បានបដិសេធលើសំណើសុំ​នៅក្រៅ​ឃុំរបស់ លោក អ៊ុំ សំអាន បន្ទាប់ពីបានបើកសវ​នាការ​ជំ​នុំ​ជម្រះពេញមួយព្រឹកមក។

 

នៅពេល​ចុះចេញ​ពី​​លើ​រថយន្ត​ពន្ធ​ធានា​គារ ទៅ​កាន់​​បន្ទប់​សាវ​នា​ការ​ជាមួយ​នឹង​ជនជាប់ចោទ​ផ្សេង​ទៀត​​​លោក អ៊ុំ សំអាន​បាន​និយាយ​​ទាំង​មិនសូវ​ច្បាស់​ថាលោកមានសង្ឃឹមថាបាននៅក្រៅឃុំ។ហើយថា ការចាប់​ឃុំខ្លួន​​លោក​ពេលនេះ គឺ​អភ័យ​​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​របស់​លោក​មិន​ត្រូវបាន​ការពារ​តាម​​មាត្រា ​៨០ នៃ​រដ្ឋធម្មនុញ្ញ​ឡើយ​៕

ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត