ដេន​នី​ ក្វាន់​ចំហក្បាលពោះចូល​ជួបក្រសួង​វប្បធម៌​នៅ​ព្រឹកនេះ​

17-05-2016 11:00 am 34050

តបតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពូលតារាសិចស៊ី ដេននី ក្វាន់ នៅ ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នេះ បានចូលទៅទទួលដំបូន្មាន និងការអប់រំ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចិត្រ​សិ​ល្បៈ​ បន្ទាប់ពីមើលឃើញថា កញ្ញាចូលចិត្តស្លៀកពាក់សិចស៊ីស្ទើរអាក្រាតកាយដែលធ្វើឲ្យប៉ះពាល់ និ​ង​អាប់ឱនខ្លាំង​ដល់​តម្លៃ​វប្បធម៌ និងស្រ្តីខ្មែរ។

 

កំពូលតារាសិចស៊ី ដេននី ក្វាន់ ដែលទើបទទួលបានកេរ្តិ៍ឈ្មោះតាមរយៈភាពសិចស៊ីរូបនេះ បានព្យា​យា​​ម​បង្ហោះរូបសិចស៊ី ដូចអាក្រាតកាយជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាំឲ្យ​ផ្ទុះ​ប្រតិកម្មខ្លាំងទាំងក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនខ្មែរ។ កាយវិការ និងសកម្មភាពរបស់តារារូបនេះ ត្រូវបានគេវាយតម្លៃថា ធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និង ចរិ​យា​ធម៌-សីលធម៌សង្គម។ភាពសិចស៊ីនេះ ធ្វើឲ្យដេននី ក្វាន់ ទទួលរងនូវការរិះគន់​ដោយពាក្យ​សម្តីខ្លាំង​ពីរង្វ​ង់​ អ្នកសិល្បៈដូចគ្នាជាច្រើនផ្សេងទៀតផងដែរ។

 

លោកថៃ នរ:សត្យារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថាការ ហៅកញ្ញាដេននី ក្វាន់មកព្រមាន មិនមែនសម្រាប់តែដេននី ក្វាន់មួយទេ តែជាការដាស់តឿនដល់ តារា ដទៃទៀតអ្វីល្អ អ្វីអាក្រក់ កុំចាំទាល់តែហៅមកទូន្មាន ទើបបានភ្ញាក់ខ្លួន…………………………… ……

សំឡេងលោកថៃ នរ:សត្យា៖

 

ព័ត៌មានផ្សេងទៀត