សម្តេច​​​ស​ ​ខេង​​ ព្រ​មាន​​​ដក​​ស័​កិ្ត​​ស្នង​ការ​ណា​​យឺត​យ៉ាវ​​ផ្តល់​​ប្រាក់​រង្វាន់​​ដល់​​មន្ត្រី​​នគរ​បាល​​ចរាច​រ​ណ៍​​ ​

17-05-2016 10:46 am 959

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ព្រមាន​ជាថ្មី​ម្ដងទៀត ថា​នឹង​ដក​ស័ក្តិ លើ​មន្ត្រី និង​ស្នងការ​ខេត្ត ប្រសិនបើ​រក​ឃើញ មិនបាន​អនុវត្តន៍​តាម​ការណែនាំ របស់​ក្រសួង​មហាផ្ទៃ ពាក់​ព័​ន្ធ​​កា​រ​បើ​ក​​ប្រា​ក់​រង្វាន់​ជូន​មន្ត្រី​នគរបាល​ចរាច​រណ៍ ។​

 

ការព្រមាន​ជា​ថ្មី​ម្ដង​ទៀត​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ ២០១៦ នៅក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​​ខួ​ប​​អ​នុ​ស្សា​វរី​យ៍​​លើ​ក​​ទី​​៧១ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា ១៦ ឧសភា ១៩៥៤ ដល់​១៦ ឧសភា ២០១៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។ ក្នុងនោះ​សម្ដេច ស ខេង បាន​មានប្រសាសន៍ថា សម្ដេច​បាន​បញ្ជា​ឲ្យ​ក្រុមការ​ងា​រ​​ស​វ​ន​ក​ម្មរ​​ប​ស់​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​ត្រៀ​ម​​ខ្លួន​ឲ្យ​រួចជាស្រេច ដើម្បី​ចុះ​ពិនិត្យ​ភាព​អសកម្ម នៃ​ការបើក​ប្រាក់រង្វាន់ ជូន​នគរបាល​ចរាច​រណ៍ ដែល​បាន​ពី​ការផាកពិន័យ​ចរាច​រណ៍ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

 

​ជាពិសេស​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រូបនេះ បាន​សង្កត់ធ្ងន់ថា រាល់​ការចុះ​ត្រួតពិនិត្យ មិន​​បា​ន​​ជូ​ន​ដំ​ណឹ​ង​​ជា​មុ​ន​​នោះ​ឡើ​យ ហើយ​បើ​ពិនិត្យឃើញថា ធ្វើ​ទៅ​មិន​បាន​ត្រឹមត្រូវ នឹង​ត្រូវ​ពិន័យ និង​បន្ថយ​សក្តិ​ផងដែរ ចំពោះ​មន្ត្រី និង​ស្នងការ​ខេត្ត ដែល​មិន​បាន​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​មហាផ្ទៃ ។​

 

​សូមបញ្ជាក់​ថា ទាក់ទង​នឹង​ការផ្តល់ប្រាក់​រង្វាន់​ជូន​ដល់​មន្ត្រី​នគរបាល​ចរាច​រណ៍​នេះ ដោយសារ​តែ​មន្ត្រី ដែល​បាន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ចាប់តាំងពី​ខែ​មករា ឆ្នាំ​២០១៦ កន្លងមក ដែល​ក្រ​សួង​សន្យា​ផ្តល់ជូន​រហូតមក​ដ​ល់​​ពេ​ល​នេះ​ ​ខេ​ត្ត​​ខ្លះ​​មិនទាន់​បើក​ឲ្យនៅ​ឡើយ​ទេ ។ ដូច្នេះហើយ​ទើប​មានការ​ព្រមាន​ពី​សម្ដេច ស ខេង ៕ ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត