លោក​Brady Young ​មិនស្តាយ​ក្រោយ​ចំពោះ​ការ​ប្រឌិត​រឿង​លោក​ហ៊ុន​ ម៉ាណែត​

17-05-2016 10:29 am 2644

ក្រោយពីគណបក្សសង្រ្គោះជាតិបានបណ្តេញលោកយ៉ង់ ណុយ ហៅ Brady Youngចេញពីបក្សរួចមក​  លោកយ៉ង់ ​ណុយហៅBradyYoungបានសរសេរបញ្ជាក់ពីអារម្មណ៍របស់លោកថា«ខ្ញុំពេញចិត្តនឹងអ្វីៗដែលខ្ញុំបានធ្វើហើយ​ក៏មិន​តូចចិត្តនូវអ្វីៗដែលខ្ញុំបានទទួលដែរ»។ការបញ្ជាក់នេះ បង្ហាញថាលោកមិន​ស្តា​យ​​ក្រោយចំពោះរឿងដែលលោក​បាន​បរិយាយនៅលើលើទំព័រ Face book ពាក់ពន្ធ័នឹងលោក ហ៊ុន ម៉ាណែតនោះទេ។

 

សូមបញ្ជាក់ថាលោកយ៉ង់ ណុយ ហៅ Brady Young ជាសកម្មជនដ៏សកម្មមួយរូប របស់គណបក្ស​ស​ង្រ្គោះ​ជាតិ ហើយនៅថ្ងៃទី១៦ ឧសភា ម្សិលមិញលោកត្រូវបានគណបក្សសង្រ្គោះជាតិបញ្ចប់​​តួនាទី​ ជា​សមា​ជិ​ក​ភាព​របស់គណបក្សដោយ​មិនបាន​បញ្ជាក់​ ពីមូល​ហេតុ​ច្បាស់លា​ស់។ តែការបញ្ចប់តួនាទីនេះ ត្រូវបានគេដឹងថា ដោយសារ​សកម្មជនរូបនោះ បានសរសេរលើទំព័រ Face book ពាក់ពន្ធ័នឹង ​កូនប្រុ​ស​សម្តេចហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថា ជាកូនរបស់​មេដឹកនាំវៀត​ណា​​ម​ ឡេ ដឹក ថ និង​បាន​ទាមទារ​ឲ្យមានការពិនិត្យ DNA រវាងសម្តេចហ៊ុន សែន និង លោក ហ៊ុន ម៉ា​ណែត ថែមទៀតផង៕

ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត