អាហារដែលទទួលទានរាល់ថ្ងៃមានគុណភាពកម្រិតណា?

17-05-2016 10:12 am 1453

«មានទ្រព្យគាប់ប្រសើរ​មិនស្មើនឹងមានសុខភាពល្អ» នេះជាពាក្យស្លោករបស់ខ្មែរដែលប្រជាពលរដ្ឋទូទៅធ្លាប់លឺស្ទើតែគ្រប់គ្នា។ ដើម្បីមានសុខភាពល្អមនុស្សគ្រប់រូបមិនអាចខ្វះឡើយនូវការទទួលទានអាហារដែលមានគុណភាព និងអនាម័យ។ អនាម័យក្នុងការរស់នៅពិសេសការហូបចុកគឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គមជាតិ។ ការរស់នៅខ្វះអនាម័យបង្កឲ្យមានជំងឺជាច្រើនប្រភេទចំពោះមនុស្សទូទៅពិសេសកុមារនិងស្ត្រី។ការជ្រើសរើសអាហារដែលមានគុណភាពនិងសុវត្ថិភាពមកបរិភោគគឺជាបញ្ហាសំខាន់ដោយហេតុថាសុខភាពប្រជាជនទាំងកម្លាំងកាយនិងប្រាជ្ញាគឺជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ។


កំពុងអង្គុយរៀបទទួលទានអាហារថ្ងៃត្រង់ក្រោយពេលធ្វើការហត់នឿយលោកឡង់ឌីបុគ្គលិកផ្នែករៀបចំសាឡុងក្នុងក្រុមហ៊ុនមួយនៅស្ទឹងមានជ័យបានលើកឡើងថាដោយសារតែធ្វើការងារឆ្ងាយពីផ្ទះនិងគ្មានពេលដើម្បីចំអិនអាហារខ្លួនឯងលោកតែងទិញបាយហូបបាយនៅកន្លែងលក់នៅមុខវត្តស្ទឹងមានជ័យស្ទើរាល់ថ្ងៃ។ លោកថា លោកមិនរំពឹងថាម្ហូបទាំងនោះផ្ដល់នូវផាសុខភាពគ្របគ្រាន់ទេ ប៉ុន្ដែយ៉ាងវាជាជម្រើសតែមួយគត់សម្រាប់ លោកក៏ដូចជាមិត្តរួមការងារផ្សេងទៀត........


សំឡេង លោកឡង់ឌី៖


ចំណែកលោក បេ រិទ្ធា មន្ត្រីយោធានៃក្រសួងការពារជាតិ បានលើកឡើងថា ដើម្បីកាត់បន្ថយការញុំបន្លែដែលជាតិគីមី សព្វថ្ងៃលោកព្យាយាមដាំបន្លែមួយចំនួនដោយខ្លួនឯងដូចជាក្រូចឆ្មា ល្ហុងជាដើម។ តែទោះយ៉ាងណាលោកនៅតែត្រូវការទិញបន្លែសាច់បន្ថែមនៅខាងក្រៅមកធ្វើម្ហូប ព្រោះថាការដាំនេះមិនអាចផ្គត់ផ្គង់តម្រូវការគ្រួសារឡើយ.......


សំឡេងលោក បេ រិទ្ធា៖


មន្រីយោធារូបនេះបានបន្ដថា ការទទួលទានបន្លែដែលដាក់លក់នៅទីផ្សារ អាចប្រឈមនឹងជម្ងឺមួយចំនួន ព្រោះថាបន្លែសាច់ទាំងនេះត្រូវបានដាក់ថ្នាំគីមីដើម្បីការពារសត្វល្អិតនិងការពារដើម្បីឱ្យបន្លែនៅស្រស់។ ជាក់ស្ដែងសុខភាពម្ដាយរបស់លោក ចាប់ផ្ដើមមានអាការៈខ្សោយកម្លាំង និងមានបញ្ហាឈឺក្រពះពោះវៀន និងលើសជាតិស្ករជាដើម........


សំឡេងលោក បេ រិទ្ធា៖

  លើសពីនេះលោក ចន័្ទសុវណ្ណី និស្សិតឆ្នាំទី៣ផ្នែកទំនាក់ទំនងអន្តរជាតិ ដែលសកម្មខាងការងារសង្គម បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃកំពុងរងគ្រោះច្រើនដោយសារទទួលទានអាហារនាំចូលពីប្រទេសជិតខាង ដែលមានជាតិគីមី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ជាងនេះទៅទៀតផលប៉ះពាល់ពីអាហារដែលកំពុងព្រឈមគឺការវេចខ្ចប់អាហារដែលទើបចំអិនក្ដៅ ជាមួយនឹងប្លាស្ទិក ដូចជាគុយទាវ លតឆា និងមីឆាជាដើម ដែលអាចបង្កឱ្យកើតជម្ងឺមហារីកនៅពេលក្រោយ.........


សំឡេង លោក ចន័្ទសុវណ្ណី៖


យុវជនរូបនេះបានឱ្យដឹងទៀតថា អាហារដែលនិយមលក់តាមដងផ្លូវដួចជាប្រហិតចៀន ស្លាបមាន់ជាដើម គឺសុទ្ធតែជាអាហារដែលត្រូវបានគេប្រើជាតិគីមីច្រើនដើម្បីស្ដុកទុកឱ្យបានយូរ។ លោកថាចំណីទាំងនេះអាចធ្វើប៉ះពាល់យ៉ាងខ្លាំងដល់គ្រឿងក្នុងរបស់មនុស្សទូទៅ.......


សំឡេង លោក ចន័្ទសុវណ្ណី៖


តែទោះយ៉ាងណាលោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការពង្រឹងប្រព័ន្ធត្រួតពិនិត្យគុណភាពម្ហូបអាហារនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ័នេះថា ពេលនេះច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារកំពុងត្រូវបានរៀបចំ ហើយចំពោះការផាកពិន័យ និងទណ្ឌកម្មផ្លូវច្បាប់ក៏នឹងមានចែង និងដាក់បន្ទុកដល់សហគ្រាសណាដែលផលិតម្ហូបអាហារមិនមានអនាម័យ ដែលបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ............


សំឡេង លោក សាត សាមី៖


ទន្ទឹមនឹងការដាក់បន្ទុកនេះក្រសួងបានលើកទឹកចិត្តឲ្យសហគ្រាសទាំងអស់ត្រូវប្រើសេវាពិនិត្យគុណភាពអាហារក្នុងស្រុកឲ្យអស់លទ្ធភាព ហើយក្រសួងក៏កំពុងរិះរកវិធីជំរុញឲ្យសេវាមួយនេះអាចអភិវឌ្ឍកាន់តែប្រសើរ ដើរទាន់ប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ៕

(ដោយ៖ គីម ចាន់ចាវ)

 

ព័ត៌មានផ្សេងទៀត