លោក​អ៊ុំ សំអាន​ឆ្លើយ​យ៉ាងខ្លី​ថា “​សង្ឃឹម​” ចំពោះ​ការដោះលែង​រូបលោក​

17-05-2016 9:51 am 661


​នៅ​ម៉ោង​ប្រមាណ​៨:២០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប ដែល​សកម្ម​ខាង​​បញ្ហា​ព្រំដែន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​​បញ្ជូន​មកដល់​​សាលាឧទ្ធរណ៍ ដើម្បី​បើក​សវនាកា​រលើ​​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ ក្នុងករណី​សាលាដំបូង​​បានសម្រេច​ចោទប្រកាន់​កាលពី​​ពេល​កន្លងទៅ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ និង ញុះញង់​ឲ្យ​មាន​ការរើសអើង​នៃ​ក្រម​ព្រហ្មទណ្ឌ​។​


​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែល​សួរថា​លោក​សង្ឃឹម​ថា​នឹង​មានកា​រ​ដោះលែង​​រូបលោក​ឫ​អត់​? តំណាងរាស្ត្រ​រូបនេះ​​ឆ្លើយ​យ៉ាងខ្លី​ថា​សង្ឃឹម​។ នៅពេល​ចុះចេញ​ពី​​លើ​រថយន្ត​ពន្ធ​ធានា​គារ ទៅ​កាន់​​បន្ទប់​សាវ​នា​ការ​ជាមួយ​នឹង​ជនជាប់ចោទ​ផ្សេង​ទៀត​​លោក អ៊ុំ សំអាន​បាន​និយាយ​​ទាំង​មិនសូវ​ច្បាស់​ថា ការចាប់​ឃុំខ្លួន​​លោក​ពេលនេះ គឺ​អភ័យ​​ឯឝសិទ្ធិ​តំណាង​រាស្ត្រ​របស់​លោក​មិន​ត្រូវបាន​ការពារ​តាម​​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ឡើ់យ​.......


​សំឡេង​លោក​អ៊ុំ សំអាន​៖

 

​សូម​បញ្ជាក់​លោក អ៊ុំ សំអាន ត្រូវបាន​សមត្ថកិច្ច​​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​អាទិត្យ​​ទី​១០ ឈានចូល​ថ្ងៃ​ទី​១១ មេសា នៅ​ខេត្ត​​សៀមរាប មុន​ពេល​បញ្ជូន​ខ្លួន​​មក​នាយកដ្ឋាន​ប្រឆាំង​​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​​នៃ​​ក្រសួងមហាផ្ទៃ​។ ក្រោយ​បញ្ចប់​ការសាកសួរ​រយៈ​ពេល ១​ថ្ងៃ​កន្លះ មន្ត្រី​បក្សប្រឆាំង​រូបនេះ ត្រូវបាន​បញ្ជូន​​ខ្លួន ទៅ​គុក​ព្រៃ​ស ដើម្បី​រង់ចាំ​​សវនាការ​បន្ត​។​
(​ដោយ​៖​គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត