លោក​ ជ័យ ចាប​​ នៅតែ​​បន្ត​អាជីព​​ជា​គ្រូបង្រៀន​​ផ្នែក​​តែង​និពន្ធ​​អក្ស​រសិល្ប៍​​ខ្មែរ​​

16-05-2016 5:40 pm 3416

​លោក​ ជ័យ ចាប​ បច្ចុប្បន្ន​ជា​ទីប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​តួនាទី​មួយទៀត​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន លោកគឺ​ជា​ទីប្រឹក្សា​ សម្តេចចៅហ្វា​វាំង​ គង់ សំអុល​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​។ ក្រៅពី​នោះ​លោក ​ជ័យ ចាប​ ក៏​ជា​គ្រូបង្រៀន​ផ្នែក​តែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ ដែល​មាន​វ័យ​ចំណាស់ នៅ​សាកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ​ផង​ដែរ​។ លោកគ្រូ ​ជ័យ ចាប ​មាន​វ័យ​ជាង​៦០​ឆ្នាំ និង​មាន​អាជីព​ជាគ្រូបង្រៀន​ផ្នែក​តែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​រូប​នេះ បាន​លើកឡើង​ទៀតថា លោក​នឹង​បញ្ចប់​អាជីព​គ្រូបង្រៀន ផ្នែក​តែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ ដោយ​អាស្រ័យ​លើ​សុខភាព និងនៅពេល​ដែល​អ្នក​បន្តវេន​ជំនាន់​ក្រោយ មាន​សមត្ថភាព​ពេញលេញ នៅក្នុង​ការបង្ហាត់បង្រៀន​ផ្នែក​តែង​និពន្ធ​អក្សរ​សិល្ប៍​ខ្មែរ ប្រកបដោយ​ប្រសិទ្ធភាព​។ សូម​ស្តាប់​កិច្ចសម្ភាស​រវាង​អ៊ុន សុខ​ឡា​ និង​លោកគ្រូ​ជ័យ ចាប​ ដូចតទៅ​៖

សំឡេង៖


ព័ត៌មានផ្សេងទៀត