លោក​ ​ស ខេង​ អំពាវនាវ​​ឲ្យ​​ប្រជាពលរដ្ឋ​ ​សហការ​​ជាមួយ​​អាជ្ញាធរ​​បន្ត​រក្សា​​សន្តិសុខ​​

16-05-2016 5:26 pm 1326

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​អង្គការ​សមាគមជាតិ​អន្តរជាតិ ចូលរួម​សហការ​ជាមួយ​កងកម្លាំង​នគរបាលជាតិ គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធ្វើឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ជាតិ មាន​ភាពល្អប្រសើរ​ឡើង​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុងឱកាស​អបអរសាទ​រ ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៦​។​

 

​ក្នុងឱកាស​នោះ​លោក ស ខេង បាន​ថ្លែង​កោតសរសើរ​ថា កងកម្លាំង​នគរបាលជាតិ ដែល​បាន​ប្រសូត​ចេញ​ពី​កូនចៅ​ពល​ដ្ឋ​ខែ្មរ​គ្រប់​ជំនាន់ បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ហ៊ាន​ពលី​ជីវិត​គ្រប់បែប យ៉ាង និង​បាន​ប្រកៀក​ស្មា​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​។​

 

ក្រៅពី​នេះ​កងកំលាំង​នគរបាល ក៏​បាន​ចូលរួម​លេណដ្ឋាន​សមរភូមិ ជាមួយ​កងទ័ព​នៃ​កង​យោពល​ខេមរភូមិន្ទ ការពារ​ខ្សែ​បន្ទាត់​បង្គោល ខ័ណ្ឌ​សីមា​ព្រំដែន​ផង​ដែរ​។​

 

​លោក ស ខេង ថា​តាមរយៈ​កិច្ច​ខិតខំ​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​នោះ បាន​ជំរុញ​ឲ្យ​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ បន្ត​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧% និង​ចំណូល​ប្រជាពលរដ្ឋ​ជា​មធ្យម​ម្នាក់ៗ​កើន​ដល់​១៣២៥​ដុ​លា្ល​អាមេរិច​ក្នុង​មួយ​ឆ្នាំ​។​

 

​សូមបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ នគរបាលជាតិ​បាន​ប្រមូលផ្តុំ​អនុវត្ត​ភារកិច្ច​ស្នូល​របស់​ខ្លូន ក្នុងការ ថែរក្សា​សន្តិ​សង្គម ធ្វើ​ប​ឲ្យ​បទល្មើ​សបន្ត​ថយចុះ​៤%​បន្ថែមទៀត បើ​ធៀប​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹម​២៧០៨​ករណី លើ​២៨១៤​ករណី និង​បាន​ចាត់វិធានការ​បង្ក្រាប​បណ្តា​ករណី​បទល្មើស​កើនឡើង​រហូ​តដល​៧៩% ឃាត់ខ្លួន​ជនល្មើស​បាន​ជាង​៣០០០​នាក់​៕

ព័ត៌មានផ្សេងទៀត