Page​ ​ធី សុវណ្ណ​ថា​ ​បាត់​ចេញ​ពី​​ហ្វេ​សប៊ុក​ ​ក្រោយ​​យុទ្ធនាការ​ ​Unlike Page​​ផ្ទុះឡើង​​

16-05-2016 4:22 pm 32126

​ប្រត្តិបត្តិ​ការចុច Unlike Page ហ្វេ​សប៊ុក​របស់​កញ្ញា ធី សុវណ្ណ​ថា បាន​ផ្ទុះឡើង ពេញ​មួយ​ថ្ងៃ​អាទិត្យ​។ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ទំព័រ​ហ្វេ​សប៊ុក​របស់​នាង​បាន​ថយចុះ​យ៉ាង​គំហុគ អស់​រាប់​ម៉ឺន​Like​។ រហូតដល់​ម៉ោង ជាង​៨​យប់​ថ្ងៃ​អាទិត្យ ទំព័រ​ហ្វេ​សប៊ុក​របស់​នាង​បានបាត់​ចេញ ពី​ហ្វេ​សប៊ុក​តែម្តង​។ ការបាត់ចេញ​នេះ​ត្រូវ​គេ​លើកឡើងថា នាង​ជា​អ្នក​បិទ​ដោយ​ខ្លួនឯង​ដើម្បី​កុំឲ្យ​មាន​ការ បន្តបាត់​បង់ចំនួន​Like​បន្តទៀត ក៏ប៉ុន្តែ​Page ថ្មី​មួយ​ឈ្មោះ Thy Sovanntha New Page បាន​អះអាង​ថា ជា​Page ថ្មី​របស់​នាង ដែល​ត្រូវបាន​បង្កើតឡើង ក្រោយ​Page ចាស់ ត្រូវបាន​គេ​បិទ​។​

 

គួរបញ្ជាក់​ថា ក្រោយ​វេទិកា​កិច្ច​ពិភាក្សា​ស្តីអំពី តើ​លោក កឹម សុខា គួរ​លាលែង​តំណែង​ឬទេ ? នៅឯ​សណ្ឋារគារ​សាន់វ៉េ កាលពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ដែល​រៀបចំឡើង​ដោយ​កញ្ញា​ធី សុវណ្ណ​ថា​។  អ្នកប្រើប្រាស់​បណ្តាញ សង្គម​ហ្វេ​សប៊ុក បាន​ប្រតិកម្ម​នឹង​អ្វី​ដែល​នាង​លើកឡើងថា នឹង​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ឲ្យបាន​១​លាន​នាក់ ដើម្បី​ដាក់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លាលែង​ពី​តំណែង អនុប្រធាន​បក្ស ។ ធី សុវណ្ណ​ថា​បាន​និយាយ​បន្ថែមទៀតថា នឹង​អាច​ប្រមូល​ស្នាម​មេដៃ​បាន​១​លាន​នាក់​ដោយ​ពឹង​ទៅលើ​ផេក​បណ្តាញ​សង្គម (Facebook)​របស់​នាង​៕


ព័ត៌មានផ្សេងទៀត