“Brady Young” ​ត្រូវ​គណបក្ស​សង្រ្គោះ​ជាតិ​បណ្តេញ​​ចេញ​​​ ក្រោយ​សរសេរ​រឿង​លោក​ហ៊ុន ម៉ាណែត​ ?​

18-05-2016 4:05 pm 9051

កាលពីសប្តាហ៍កន្លងទៅសម្តេចហ៊ុន សែន បានសម្តែងប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះការប្រឌិតរឿង​របស់​លោ​កយ៉ង់ ណុយថា​​ លោ​ក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចហ៊ុន សែន ជាកូន​រប​ស់មេដឹក​នាំ​វៀត​ណា​ម ​ឡេ ឌឹកថ​។​​​ ស​ម្តេចបាន​ទា​មទារ​ឲ្យ​​គណបក្សសង្រ្គោះជាតិ ត្រូវតែធ្វើការបំភ្លឺ និងបកស្រាយ ឲ្យ​បា នច្បាស់​លាស់ ។​ គណបក្សសង្រ្គោះ​ជា​តិក៏បានចេញសេចក្តីថ្លែងការណ៍​ បដិ​សេធភ្លាមៗផងដែរ។​តែក៏​នៅតែមិន​បាន​ធ្វើឲ្យ​សម្តេចហ៊ុន សែនស្ង​ប់​ចិត្ត។រហូតថ្ងៃទី១៦ ឧសភា នេះ គណបក្សសង្រ្គោះជាតិ បាន ចេញលិខិត​បញ្ច​ប់​​តួនាទី​ជាសមា​ជិ​ក​ភាពរបស់លោក យ៉ង់ ណុយ ចេញ​ពី​បក្សតែម្តង។

 

សកម្មជនដ៏សកម្មមួយរូប របស់គណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិកឈ្មោះ យ៉ង់ ណុយ ហៅ Brady Young (ឈ្មោះក្នុង Fac​e​​book) ត្រូវបានគណបក្សសង្រ្គោះជាតិ បញ្ច​ប់​​តួនាទី​ ជាសមា​ជិ​ក​ភាព​របស់គណបក្សដោយ​មិនបាន​បញ្ជាក់​ ពីមូល​ហេតុ​ច្បាស់លា​ស់។ សេចក្តី​សម្រេចបញ្ច​ប់​​តួនាទី​សកម្មជន​ឈ្មោះយ៉ង់ ណុយ បានចុះ​ថ្ងៃទី​១​៦​ ​ឧសភា ចុះហត្ថលេខាដោយលោកកឹម សុខាប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ។

 

ការបញ្ចប់តួនាទីនេះ ត្រូវបានមតិ​មួយ​ចំនួន លើកឡើងថា ប្រៀប​ដូចជាការបណ្តេញចេញ ដើម្បីយក​រួច ខ្លួន និងកុំឲ្យ​មាន​ការជាប់ពាក់ពន្ធ័ នឹង​គណបក្ស បន្ទាប់ពី​សកម្មជនរូបនោះ បានសរសេរលើទំព័រ Face book ពាក់ពន្ធ័នឹងលោក ហ៊ុន ម៉ាណែត។

 

លោកយឹម សុវណ្ណមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ​បានបដិសេធ​មិនធ្វើអត្ថា​ធិ​ប្បា​យអ្វី​ទាំងអស់ ជុំវិញមូលហេតុនៃការបញ្ចប់តួនាទីលោកយ៉ង់ ណុយពីសមាជិក​ភាពរបស់គណបក្សសង្រ្គោះជាតិនាពេលនេះ……​……​…………………………

 

សំឡេងលោកយឹម សុវណ្ណ៖

 

គួរបញ្ជាក់ថា លោកយ៉ង់ ណុយ ហៅ Brady Young គឺជាសមាជិក ដ៏សកម្មមួយរូប​គណបក្ស​សង្រ្គោះ ជាតិ នៅ​ទី​ក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រនីញ៉ាងខាងត្បូង បានបរិយាយលើទំព័រ Facebook របស់ខ្លួន ដោ យ​បាន​ ចោទប្រកាន់​កូនប្រុសសម្តេចហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថា ជាកូនរបស់​មេដឹកនាំវៀត​ណា​​ម​ ឡេ ដឹក ថ និងបានទាមទារ​ឲ្យមានការពិនិត្យ DNA រវាងសម្តេចហ៊ុន សែន និង លោក ហ៊ុន ម៉ា​ណែត ថែមទៀតផង។

 

ការចោទប្រកាន់ធ្វើឲ្យសម្តេចហ៊ុន សែន សម្តែងប្រតិកម្មយ៉ាងខ្លាំងៗ និងចាត់​ទុកការលើកឡើងនេះ គឺ ជាការប្រមាថ​ដ៏ធ្ងន់ធ្ងរដល់ភរិយានិង​កូនរបស់សម្តេច។ សម្តេចបាន​ទា​មទារ​ឲ្យគណបក្ស​​សង្រ្គោះ​ជាតិ ត្រូវតែបំភ្លឺ និងបកស្រាយ ឲ្យ​បានច្បាស់លាស់ ដោយសម្តេចព្រលយពាក្យថា បើគ្មានការបកស្រាយ និងបំភ្លឺសមរម្យណាមួយនោះទេ «កុំសង្ឃឹមខ្ចី​ដៃហ៊ុន សែន ចុះ​​ហត្ថលេខា ដើម្បីសុំការលើកលែង​អ្វី មួ យនោះ»។

 

នៅក្រោយប្រតិកម្មរបស់សម្តេចហ៊ុន សែន គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍​បដិ​សេធភ្លាមៗផង​ដែរ។ មួយថ្ងៃក្រោយគណបក្សសង្រ្គោះជាតិ ចេញសេចក្តីថ្លែងការណ៍ សម្តេចហ៊ុន សែន ក៏នៅតែមិនជឿលើសេចក្តីថ្លែង​ការណ៍នោះដដែល។ ទើបនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានចេញលិខិតបញ្ចប់​តួនា​ទីជាសមាជិកភាពរបស់លោក យ៉ង់ ណុយ ចេញ​ពី​គណបក្សតែម្តង។ តើការបញ្ចប់សមាជិកភាពលោកយ៉ង់ ណុយ​ព្រោះ​តែចង់ដកខ្លួនចេញ ពីការពាក់ពន្ធ័​នឹងការលើកឡើង របស់សកម្មជនរូបនេះ មែនរឺក៏យ៉ាងណា? ប្រសិនជាការ​ពិតតើ ការបញ្ចប់សមាជិក​ភាពនេះ អាចធ្វើឲ្យ​សម្តេ​ច​ហ៊ុន សែនស្ងប់ចិត្តឬទេ?

 

​ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត