លោក​ស៊ុន ចាន់ថុល​ព្រមាន​ដល់​រថយន្តកែច្នៃ​ទាំងអស់​ឲ្យ​ត្រៀមខ្លួន​

16-05-2016 3:28 pm 5821

បើតាមលោក ស៊ុន ចាន់ថុលបានអះអាង លោកនឹងកោះហៅម្ចាស់ ក្រុមហ៊ុនទាំងអស់ មកប្រជុំ ដើម្បី​អប់​រំទាក់ទង នឹងរថយន្តកែច្នៃនេះ។ លោកថា បើសិនជាម្ចាស់ក្រុមហ៊ុន ទាំងមិនស្តាប់ លោក នឹង​បិទ​ក្រុម​ហ៊ុននោះ ដោយអនុវត្តតាមនីតិវិធីច្បាប់។

 

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រថយន្តកែច្នៃបានបង្ករឲ្យខូចផ្លូវ ដែលជាក្តីបារម្ភរបស់លោក។ ការ​ថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងគ្រាដែលលោកចុះត្រួតពិនិត្យ ផ្លូវជាតិសំខាន់ៗ ចំនួន២ខ្សែ នៅថ្ងៃច័ន្ទទី១៦ ខែឧសភា នេះ ដើម្បីពង្រីកផ្លូវបន្ថែម ព្រមទាំង​គ្រោង​សាង​សង់ស្ពានថ្មី ឆ្លងទន្លេត្រង់ចំណុចស្ទឹងត្រង់ខេត្តកពង់ចាម ទៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ៕

ព័ត៌មានផ្សេងទៀត