Huawei Mate 8 និង Huawei GR5! ពិត​ធ្វើឲ្យ​អតិថិជន​រំភើប ក្នុងឱកាស Huawei Mother’s Day

16-05-2016 3:16 pm 754

​ទិវា​ដឹងគុណ​ម្តាយ គឺជា​ទិវា​អន្តរជាតិ​មួយ សម្រាប់​អ្នក​ម្តាយ​គ្រប់រូប នៅ​ទូទាំង​សកលលោក ដែល​ត្រូវបាន គេ​ប្រារព្ធ​ឡើង​ដើម្បី ជា​ការដឹងគុណ ចំពោះ​អ្នក​ម្តាយ ដែល​បាន​ខិតខំ​ប្រឹងប្រែង ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ប្រកប ដោយ​ទឹកចិត្ត​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​បំផុត​។ គុណ​របស់​អ្នក​ម្តាយ ពុំ​អាច​រក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ ដូច្នេះហើយ បានជា​ពិភពលោក គេ​បង្កើតឲ្យមាន​ទិវា​គុណ​ម្តាយ​នេះ​ឡើង​គឺ​ក្នុង​គោលបំណង ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី​ដល់​កូនៗ​គ្រប់រូប ឲ្យមាន​ការយល់ដឹង​អំពី​គុណ​របស់​ម្តាយ​។​ពិធី​នេះ​គេ​ច្រើន​តែ​ធ្វើឡើង​នៅក្នុង​ខែ​មិនា រឺ​ខែ​ឧសភា តែប៉ុណ្ណោះ​អាស្រ័យ ទៅលើ​ទំនៀម​ទំលាប់ របស់​ប្រទេស​នី​មួយៗ​។ ហើយ​គ្រប់គ្នា​មានឱកាស​ក្នុង​ការបង្ហាញ​នូវ​សេចក្តីស្រឡាញ់ អារម្មណ៍ ពិត​ចំពោះ​អ្នក​ម្តាយ ការគោរព​ដឹងគុណ នឹង​ពាក្យ​ជូនពរ​ទៅកាន់​អ្នក​ម្តាយ នៅក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​។​

​ភ្ជាប់​ជាមួយ​ទិវា​គុណ​ម្តាយ​នេះ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា​ឆ្នាំ​២០១៦ នៅ​រោង​ភាពយន្ត Major Cineplex​ផ្សារ​ទំនើប AEON Mall ក្រុមហ៊ុន​ទូរស័ព្ទ Huawei ប្រចាំ​នៅ​កម្ពុជា បាន​រៀបចំ​នូវ​កម្មវិធី ដ៏​ពិសេស​មួយ​ឈ្មោះថា Huawei Mother’s Day ដើម្បី​ជា​ការបង្កើត ឱកាស​អោយ​អ្នកចូលរួម​ទាំងអស់ បញ្ជាក់​អំពី​សេចក្តីស្រឡាញ់ បញ្ចេញ​នូវ​ពាក្យពេចន៍ ដែល​លាក់​ទុក នៅ​ក្នុង​ចិត្ត​អស់ ពេល​ជា​យូរ​ព្រោះតែ​ភាព​ខ្មាស់អៀន មិន​ហ៊ាន​និយាយ​ចេញមក​។ ថ្ងៃនេះ Huawei នឹង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​អ្នក និង​អ្នក​ម្តាយ​ជាទី​ស្រឡាញ់រ​បស់​អ្នក​អោយ​កាន់តែ​រឹងមាំ កាន់តែ​ស្និទ្ធិស្នាល ផ្តល់​អោយ​អ្នកក្លាហាន ហ៊ាន​និយាយ​ចេញមក ពី​ទំហំ​នៃ​សេចក្តីស្រឡាញ់ ចំពោះ​អ្នក​ម្តាយ​ជា​យូរ​មក​ហើយ តាមរយៈ​ការផ្ញើ រូបថត​របស់​អ្នក និង​អ្នក​ម្តាយ រូបថត​គ្រួសារ រឺ​រូប​របស់​អ្នក​ផ្ទាល់​ព្រម ជាមួយនឹង​ពាក្យពេចន៍​ជូនពរ ផ្ញើរ​ទៅកាន់​ក្រុមការងារ Huawei  នោះ​លោក​អ្នកនឹង​ទទួលបាន​រូបថត ដែល​មាន​ការ​រចនា យ៉ាង​ស្រស់ស្អាត ដើម្បី​បង្ហោះ​នៅលើ Facebook ផ្ទាល់ របស់​លោក​អ្នក​ផងដែ​រ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ធ្លាប់​ធ្វើ​អោយ​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ជាច្រើន​រង្គោះរង្គើរ ភ្ញាក់ផ្អើល កក្រើក ទប់​អារម្មណ៍​ស្ទើរតែ​មិន​ជាប់​ព្រោះ​តែ​ទូរស័ព្ទ Huawei Mate8​និង Huawei GR5 ម៉ូឌែល​ថ្មី ដែល​មាន​លក្ខណៈ​ពិសេស​ប្លែកៗ​ពីគ្នា​។ Mate 8 មាន​លក្ខណៈ​ពិសេស​៨​យ៉ាង ខុស​ពី​ទូរស័ព្ទ​ស្មា​ត ហ្វូន​ដទៃ​ដូចជា ១. ប្រព័ន្ធ​សុវត្ថិភាព​ស្គេ​នក្រ​យ៉ៅ​ដៃ​ថ្មី​ជំនាន់​ទី​២ ២. មាន​អេក្រង់​ការពារ​ពន្លឺ ៣. កាមេរ៉ា​សេន​ស័រ​ស៊េរី​ថ្មី ៤. កម្រាស់​ស្តើង​របស់​ទូរស័ព្ទ ៥. បំពាក់​បន្ទះ​ឆី​ប Kirin 950 ៦. បំពាក់​មីក្រូហ្វូន ស្រូប​សម្លេង​បាន​ចម្ងាយ​៣​ម៉ែត្រ ៧. កាន់​ថ្ម​បានយូរ ៨. ហ្វ្រេ​កង់​ខ្ពស់​ល្អ​ទ្វេដង ជាង​ទូរស័ព្ទ​ស៊ីម​ពីរ​ដទៃទៀត​។ រីឯ​GR5 គឺជា​កំពូល​ស្មា​ត​ហ្វូន ស៊េរី G មាន​ប្រើប្រាស់​ប្រព័ន្ទ​ស្គេ​នក្រ​យ៉ៅ​ដៃ កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់ ចំណែក​អេក្រង់​វិញ​មាន​រចនា​យ៉ាង​ពិសេស​សម្រាប់​យុវវ័យ​ជំនាន់​ថ្មី​បាន​ឆក់​យក​បេះដូង​អ្នកប្រើប្រាស់ ទាំងឡាយ​អោយ​នៅ​មិន​ស្ងៀម ហើយ​ត្រូវតែ​ទិញ Mate  8 និង​GR5​នេះ អោយ​ខាន​តែ​បាន​។ ហើយ​នៅពេល​ឆាប់ៗ ខាងមុខនេះ Huawei នឹង​បង្ហាញ​ជូន ទូរស័ព្ទ​ម៉ូឌែល​ថ្មី មួយទៀត ព្រម​ជាមួយ​នឹង​មុខងារ ដែល​រឹតតែ​ពិសេស អស្ចារ្យ​ជាង​មុន ឈ្មោះថា P9  មាន​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ សករាជ​ថ្មី នៃ​កាមេរ៉ា​អាជីព កាន់តែច្បាស់ រឹតតែ​ត្រជាក់​ភ្នែក តាមរយៈ​ការ​ផ្តិត​យក​រូបភាព ល្អ​ដាច់​គេ ទាំង​រូបភាព​ពណ៌ និង​រូបភាព ស​ខ្មៅ​បើទោះបីជា អ្នក​ថត​នៅ​កន្លែង ដែល​មាន​ពន្លឺ តិច​ក៏ដោយ​។​

​លោក អែម យុទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ផ្ទាល់​របស់​លោក​យ៉ាង​ដូច្នេះ​ថា “Huawei មាន​មោទនភាព ខ្លាំងណាស់ ក្នុង​ការរៀបចំ​នូវ​កម្មវិធី​ដែល​មាន​ប្រយោជន៍​សម្រា​ប់​សង្គម ដូច​ជា​ព្រឹត្តិការណ៍​ថ្ងៃនេះ​ជាដើម យើង​ចង់អោយ​យុវវ័យ​ជំនាន់​ថ្មី​នេះ​បង្ហាញ​សេចក្តីស្រឡាញ់ ទៅកាន់​ម្តាយ​អោយបាន​គ្រប់ៗ​គ្នា ព្រោះ​ម្តាយ​គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បាន​ថ្នាក់ថ្នម​យើង ស្រឡាញ់​យើង និង​យល់ចិត្ត​យើង​បំផុត ”

​លោក​បាន​បន្ត​ដោយ​ទឹកមុខ​ញញឹម​ថា “​ដូច​Huawei អ៊ីចឹង គឺ​តែងតែ​យល់ចិត្ត​អ្នក​គ្រប់គ្នា ហើយ​ផ្តល់​តែ​អ្វី​ដែល​ពិសេសៗ​ទៅ​ដល់​អតិថិជន ជាពិសេស​ថ្ងៃនេះ យើង​បាន​យក​កំពូល​ស្មា​ត​ហ្វូន របស់​យើង គឺ​Huawei ម៉ូឌែ​ល Mate 8 និង​GR5 ដែល​ជា​ម៉ូឌែល​ពេញនិយម​បំផុត ទូរស័ព្ទ​ពីរ​ម៉ូឌែល​នេះ លក់ដាច់​ខ្លាំងណាស់ ឡើង​ដាច់​ស្តុក​តែម្តង​ដើម្បី​អោយ​អ្នកចូលរួម​ថ្ងៃនេះ មាន​ឱកាស​បាន​សាកល្បង​មើល​ពី​ប្រសិទ្ធិភាព​របស់​វា​”​។​

​កម្មវិធី​នេះ​ដំណើរការ​ទៅ យ៉ាង​រលូន​រយៈពេល ៦​ម៉ោង​ពេញ គឺ​ចាប់ពី​ម៉ោង ២​រសៀល​រហូត​ដល់​ម៉ោង ៨​យប់ ព្រម​ជាមួយ​វត្តមាន​កញ្ញា មាស សុខ​សោភា តារាចម្រៀង​ស្រី ដែល​មាន​ប្រជាប្រិយភាព ព្រមទាំង​ទឹកដម​សំនៀង​ផ្អែម​ស្រទន់​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា តារាភាពយន្ត តារា​បង្ហាញ​ម៉ូត ក្រុម​ចម្រៀង​បទ​និពន្ធ​ថ្មីៗ​ស្នាដៃ​កូន​ខ្មែរ​មិន​ចម្លង​ពី​បរទេស តារា​Facebook​ល្បីៗ និង​អ្នកគាំទ្រ Huawei ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត ក៏​មាន​នូវ​ការ​ដាក់​តាំង​បង្ហាញ​ទូរស័ព្ទ Huawei ម៉ូឌែ​ល Mate 8 និង​GR5 ដែល​ជា​ម៉ូឌែល​ពេញនិយម​បំផុត សម្រាប់​អោយ​អស់លោកអ្នក បាន​សាកល្បង ដោយ​សេរី​ពី​គុណភាព សមត្ថភាព នឹង​លក្ខណៈ​ពិសេស របស់​វា​ផង​ដែរ​។​

​បើ​យើង​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ទាំងមូល​នៃ​ព្រឹត្តិការណ៍​ដ៏​រំជើបរំជួល​របស់ Huawei Mother’s Day ថ្ងៃនេះ យើង​សង្កេតឃើញ​មាន ការទាក់ទាញ​នូវ ចំណាប់អារម្មណ៍ ពី​អ្នកចូលរួម​ជាច្រើន មិន​ថា​តាម​បណ្តាញ​សង្គម Facebook រឺ​នៅ​កន្លែង​ប្រារព្ធ​ពិធី ផ្ទាល់​នោះ​ទេ ម្នាក់ៗ​រំភើប រីករាយ សើច​ហ៊ោរ​សប្បាយ​ជាមួយ​ការសម្តែង ការប្រកួត​រូបថត និង​កម្មវិធី​ប្រកាស អ្នក​ជ័យលាភី កំពូល​ស្មា​ត​ហ្វូន HuaweiMate 8 មួយគ្រឿង ពី​ក្រុមហ៊ុន​ទូរស័ព្ធ Huawei សម្រាប់​អ្នក​ផ្លាស់ប្តូរ Profile  រឺ Cover ជាមួយនឹង ការ​ឌី​ហ្សា​ញ ដាក់​នៅក្នុង​ស៊ុំ​រចនា​ឡើង ដោយ​រូបរាង​ស្រស់​ស្អាត​របស់ Mate 8 និង GR5 នៅលើ​បណ្តាញ​ហ្វេ​ស​បុក ព្រមទាំង​រង្វាន់ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​។

​នេះ​បង្ហាញ​ពី​ភាព​ជោគជ័យ​ដ៏​ខ្លាំងក្លា​មួយ​របស់​ក្រុមហ៊ុន Huawei​ដោយ​ទទួលបាន​ការគាំទ្រ​រឹតតែ​ច្រើន​ពី​សំណាក់​អ្នកចូលរួម និង​អ្នក​និយម​គាំទ្រ​របស់ Huawei៕


ព័ត៌មានផ្សេងទៀត