សាលា​រាជធានី​​ប្រជុំ​ពន្លឿន​​តម្លើង​​កា​មេរ៉ា​សុវត្ថិភាព​​៦០០​​គ្រឿង​ និង​​​ការ​ថែទាំ​​​សួនច្បារ ​បង្គោល​​ភ្លើង​​

16-05-2016 3:04 pm 900

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កិច្ចប្រជុំ​សំខាន់ៗ ២ ជា​បន្តបន្ទាប់​រួម​មាន​៖ ១-​ប្រជុំ​ការងា​រត​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ដោយ​ពន្លឿន​ការងារ​តម្លើង​កា​មេរ៉ាសុវត្ថិភាព នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បន្ថែម​ចំនួន ៦០០​គ្រឿង ឲ្យបាន​ក្នុងរយៈពេល ០៦​ខែ​ទៀត​។ ២-​ប្រជុំ​ការងារ​រៀបចំ​កិច្ចសន្យា​ការថែទាំ​សួនច្បារ និង​បង្គោល​ភ្លើង​។ ក្នុងនោះ សួនច្បារ​ជាង ៦៩​ហិច​តា ដើមឈើ​ជាង ៦​ម៉ឺន​ដើម នឹង​ត្រូវ​ប្តូរ​ការទទួលខុសត្រូវ​ថែទាំ​ឲ្យទៅ​ក្រុមហ៊ុន​ឯកជន​។ ហើយ​អំពូល​ភ្លើង​បំភ្លឺ​សាធារណៈ​ជាង ១១.០០០​អំពូល នឹង​ត្រូវ​ប្ដូរ​ជា​អំពូល​LED​ទាំងអស់ ហើយ​ការទទួលខុសត្រូវ​ទទួល​ថែទាំ​ក៏ត្រូវ​ប្ដូរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។

 

​អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុជាតិ​វង្ស ដែល​បាន​ដឹកនាំ​អង្គប្រជុំ លើកឡើងថា ការ​តម្លើង ឬ​រៀបចំ​អំពូល ឬ​សួនច្បារ​ថ្មី​ពិតជា​ពិបាក ប៉ុន្តែ​ការថែរក្សា ឬ​ថែទាំ គឺ​រិត​តែ​ពិបាក​ថែម​ទៀត​។ ប៉ុន្តែ លោក​សង្ឃឹមថា ការគ្រប់គ្រង​សួនច្បារ​សាធារណៈ អំពូល​ភ្លើង​បំភ្លឺ​សាធារណៈ សន្តិសុខ​សុវត្ថិភាព​សាធារណៈ​នឹង​បាន​កាន់តែ​ល្អប្រសើរ បន្ទាប់ពី​បាន​កែសម្រួល​យន្តការ​ថ្មី និង​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ជាង ៦០០​គ្រឿង​បន្ថែម​ទៀត​នេះ​៕

ព័ត៌មានផ្សេងទៀត