លោកកែម ឡី អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនយោបាយ ចង់ឲ្យមានក្រុមរិះគន់នៅគណៈរដ្ឋមន្ត្រី ដើម្បីរិះគន់ដោយចំហរលើរដ្ឋាភិបាល ទោះបីជាការរិះគន់នោះ ស្ថិតក្នុងលក្ខណៈមួលបង្កាច់កេរ្តិ៍ ឬបរិហាកេរ្តិ៍ក៏ដោយ រដ្ឋាភិបាលគួរតែទទួលយក។ ឆ្លើយតបទៅកាន់អ្នកវិភាគរូបនេះ លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថារដ្ឋាភិបាលមិនត្រូវការ ការរៀបចំឲ្យមានក្រុមអ្នករិះគន់អ្វីនោះទេ។ ដោយសារតែការរិះគន់របស់អ្នកទាំងនោះមិនមានមូលដ្ឋានច្បាស់ ដែលអាចយកជាផ្លូវការបាន។ ឆ្លើយនឹងសំណួរថា តើការរិះគន់បែបណា ទើបរដ្ឋាភិបាលទទួលយក ហើយដើម្បីកុំឲ្យអ្នកដែលចង់តិទៀនទាំងនោះ ជាប់ជាមុខសញ្ញាដែលត្រូវចោទពីបទផ្សេងៗ? លោកផៃ ស៊ីផាន បញ្ជាក់ថា ត្រូវមានបីលក្ខខណ្ឌ។ តើបីលក្ខខណ្ឌនោះមានអ្វីខ្លះ? សូមស្តាប់នាទីបច្ចុប្បន្នភាពសង្គម៖
សំឡេង៖