លោកជា សុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្រកាសតែងតាំងលោកហ៊ី សាយ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយាដី ខេត្តសៀមរាប ជំនួសលោកសែ សាមុត ដែលត្រូវទទួលភារកិច្ចថី្ម។ យោងតាមការបង្ហោះ លើគណនីហ្វេសប៊ុកលោកជា សុផារ៉ានៅរសៀលនេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ណែនាំ បំពេញបនែ្ថម សហការ ដោយចាត់ទុកជាកូនចៅ ដើម្បីឲ្យមន្រី្តរូបនេះ បម្រើប្រជាពលរដ្ឋប្រកបដោយសា្មរតី វិជា្ជជីវ ចេះគោរព និងស្រឡាញ់ប្រជាជន៕