ឃាតករ​​លើ​ដងផ្លូវ​​សម្លាប់​​មនុស្ស​​៥​នាក់​​នៅ​​ទូទាំង​ប្រទេស​ ​ថ្ងៃទី​​០៨​​ឧសភា​​

09-05-2016 9:41 am 2178

​មនុស្ស ០៥​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ចំនួន ១០​លើក នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​។ នេះ​បើ​តាម​ការចុះផ្សាយរបស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

 

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៥​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​៦​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន ល្មើស​ល្បឿន​៥​លើក មិន​ប្រកាន់​ស្តាំ​១​លើក ប្រជែង​គ្រោះថ្នាក់​១​លើក មិន​គោរព​សិទ្ធិ​១​លើក បត់​គ្រោះថ្នាក់​១​លើក ងងុយដេក​១​លើក ក្នុងនោះមិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១២​នាក់ យប់​៥​នាក់​។​

 

ជាមួយគ្នានេះ លទ្ធផល​ត្រួតពិនិត្យ​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៣,៧៨៣​គ្រឿង យក​មក​អប់រំ ១,៦៣២​គ្រឿង និង​ពិន័យ ២,១៥១​គ្រឿង​៕


ព័ត៌មានផ្សេងទៀត