៣​សំណួរ​​ពី​លោក​ហ៊ុន ម៉ា​ណែ​ត ​ទៅ​អ្នក​ធ្វើ​បាតុកម្ម​​ប្រឆាំង​​ដំណើរ​ទស្សនកិច្ច​​របស់​លោក​​

26-04-2016 11:15 am 1404
លោកហ៊ុន ម៉ាណែត

​លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​វិលត្រឡប់​មក​ដល់​ប្រទេស​វិញ​នៅ​ទី​២៥ ខែ​មេសា​នេះ​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​ពេល​លោក មកដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ លោក​បាន​លើកឡើង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ជិត​៣​សប្ដាហ៍​របស់​លោក នៅលើ​ទឹកដី​សហរដ្ឋ​អា​មរិក និង​ប្រទេស​កាណាដា គឺ​ពិតជា​ទទួលបាន​ជោគជ័យ​។​


​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ឲ្យដឹងថា លទ្ធផល​ដែល​ទទួលបាន​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ អាមេរិក និង​កាណាដា គឺ​ទទួល​លទ្ធផល​បី​ធំៗ រួមមាន​ទី​មួយ លោក​និង​ក្រុមការងារ បាន​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ រាប់ពាន់​នាក់​នៅ​ទីនោះ ហើយក៏​ទទួលបាន​ភាពសប្បាយ​រីករាយ ក្នុង​ការអបអរសាទ​រ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ កន្លងមកនេះ​។ យ៉ាងណា​ក៏​ដោយ​ពាក់ព័ន្ធ​នឹង​បាតុភាព​តវ៉ា​ចំពោះ​រូប​លោក លោក​ហ៊ុន ម៉ា​ណែ​ត​មិន​បាន​បរិយាយ​អ្វី​ច្រើន​នោះទេ ដោយ​គ្រាន់តែ​ចោទ​ជា​សំណួរ​៣ ទៅកាន់​អ្នក​តវ៉ា​ទាំងនោះ ដោយ​ផ្តោតលើ​សកម្មភាព​តវ៉ា​ប្រឆាំង​របស់​ពួកគេ​.......


​សំឡេង​លោក​ហ៊ុន ម៉ា​ណែ​ត​៖


​គួរបញ្ជាក់​ថា សម្រាប់​លោក​ហ៊ុន ម៉ា​ណែ​ត ដំណើរ​ទស្សនកិច្ច​លើក​នេះ នេះ​សម្រេចបាន​ដោយ​ជោគជ័យ ក្នុង​ភារកិច្ច​ស្វែងរក​ការបង្រួបបង្រួម រវាង​ជាតិ​សាសន៍​ខ្មែរ នៅ​ក្រៅប្រទេស ក៏ដូចជា​ពង្រឹង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​ដែល​នៅ​ទីនោះ​។ យ៉ាងណាមិញ ក៏​មាន​ភាព​ភាព​ប្រទាំង​ប្រទើស​មួយចំនួន​បាន​កើតឡើង ដោយ​ក្រុមអ្នកតវ៉ា​មួយចំនួន ដែល​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​ឪពុក​លោក បាន​ធ្វើ​បាតុកម្ម ប្រឆាំង​ដំណើរ​ទស្សនកិច្ច របស់​លោក​ហ៊ុន ម៉ា​ណែ​ត​ផងដែរ​៕

(ដោយ៖ ចេន សុជាតា)

ព័ត៌មានផ្សេងទៀត