លោកបណ្ឌិតច័ន្ទ សំណព្វត្រូវបានព្រះមហាក្សត្រ សម្តេចព្រះមរមនាថ នរោមត្តមសីហមុនី ត្រាស់បង្គាប់ តែងតាំងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ កាលពីដើមឆ្នាំ២០១៦នេះ បន្ទាប់ពីធ្វើជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រមាណ៧ឆ្នាំ។ លោកបណ្ឌិតបានប្រាប់វិទ្យុវាយោថា តបការប្រោស ព្រះរាជទាន របស់ព្រះមហាក្សត្រ ដែលត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត ជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកប្តេជ្ញាថា នឹងមិនឲ្យមានការប្រើប្រាស់មិនឯកភាព គ្នានៅក្នុងភាសាខ្មែរ និងធ្វើឲ្យភាសាខ្មែរ មានការរីកចម្រើន តាមគោលការណ៍ នៃការអភិរក្សនិងអភិវឌ្ឍន៍ ដើម្បីរក្សា អត្តសញ្ញាណជាតិ ខ្មែរ។
សូមស្តាប់កិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកបណ្ឌិតច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅក្នុងនាទីភ្ញៀវប្រចាំសប្តាហ៍ដូចតទៅ!
សំឡេង៖