ការសាងសង់​​រូបសំណាក​​កវី​ម្ចាស់​​ស្ទឹង​សង្កែ​​លោក​គ​ង្គ ប៊ុន​ឈឿន​​​ទំនង​មាន​​សង្ឃឹម​​ច្រើន​​

22-04-2016 7:09 pm 1940

​មុនពេល​ស្លាប់​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន មានបំណង​ចង់​សាងសង់​រូបសំណាក​របស់​លោក​មួ​យ នៅ​មាត់​ស្ទឹង​សង្កែ​។ ដូច្នេះ យុវជន​ខ្មែរ​មួយ​ក្រុម​បាន​នឹង​កំពុង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​គ្រប់​ចំនួន​២​ពាន់ ដើម្បី​ដាក់​ញាតិ​គាំទ្រ​ឲ្យមាន​ការសាងស​ង់​រូបសំណាក​កវី​គ​ង្គ ប៊ុន​ឈឿន នៅ​មាត់​ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង​។ អ្នកដឹកនាំ​ក្រុមយុវជន លោក​យាង វណ្ឌី ប្រាប់ថា អ្នក​ដែល​គាំទ្រ​ឲ្យ​សាងសង់​រូប​លោក​គ​ង្គ ប៊ុន​ឈឿន មាន​ចំនួន​ច្រើន​ជាង​អ្នក​បដិសេធ​។ នេះសរបញ្ជាក់ថា ការសាងសង់​​​រូប​សំណាក​​​កវី​ម្ចាស់​​ស្ទឹង​សង្កែ​​លោក​គ​ង្គ ប៊ុន​ឈឿន​​​ទំនង​មាន​​សង្ឃឹម​​ច្រើន​​។ ចង់​លំអិត​កាន់តែច្បាស់ ជា​បន្ត​សូម​ស្តាប់​​កិច្ច​សម្ភាសន៍​​រវាង​អឿន ភា​រ៉ា  និង​លោក​យាង វណ្ឌី អ្នក​ផ្តួចផ្តើម​ប្រមូល​ស្នាម​មេដៃ នៅ​ក្នុង​នាទី​បច្ចុប្បន្នភាព​សង្គម ​ដូច​ត​ទៅ​៖​

សំឡេង៖

ព័ត៌មានផ្សេងទៀត