ចៀសវាង​នូវ​ការភ័ន្តច្រឡំ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ស្នើរ​ឲ្យ​សាធារណជន​ចូល​មើល​គេហទំព័រ​របស់ខ្លួន​

21-04-2016 3:48 pm 1513

​ទន្ទឹម​នឹង​ស្ថានភាព​អាកាសធាតុ​កំពុង​មាន​ការប្រែប្រួល គួរឲ្យកត់សម្គាល់ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ពិនិត្យឃើញ​ថា បណ្តាញ​សង្គម​មួយចំនួន បានធ្វើការ​ចែកចាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អាកាសធាតុ ដោយ​ពុំ​មាន​ការបញ្ជាក់​ពី​ពេលវេលា ទីកន្លែង​... ដែល​ព្រឹត្តិការណ៍​នោះ​បាន​កើតឡើង។ព័ត៌មាន​មួយ​ចំនួន អាច​ធ្វើឲ្យ​សាធារណ​ជន​មាន​ការភ័ន្តច្រឡំ និង​ព្រួយបារម្ភ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៦​។​

 

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ស្ថានីយ៍​រ៉ា​ដា​តេជោ​សែន គឺជា​ស្ថានីយ៍ ឧតុនិយម​ដែល​ផ្តល់​ទិន្នន័យ ពាក់ព័ន្ធ​នឹង​ស្ថានភាព​អាកាសធាតុ​រៀងរាល់​១៥​នាទី​ម្តង ហើយ​សាធារណជន​អាច​ចូល​មើល​ទិន្នន័យ​អាកាសធាតុ និង​បាតុភូតធម្មជាតិ​នានា​តាមរយៈ​គេហទំព័រ WWW.cambodiameteo.com៕

ព័ត៌មានផ្សេងទៀត